ព័ត៌មានជាតិ
លោកប៉ែន បូណា៖ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរពីគ្រប់ទិសទី
តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៥ ខែធ្នូ លោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា វត្តមានយ៉ាងច្រើនកុះកររបស់ពលរដ្ឋ និងនិស្សិតខ្មែរនៅក្នុងប្រទេសជប៉ុនដែលបានចេញមកទទួលស្វាគមន៍ ចំពោះវត្តមានរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងតូក្យូ គឺជាភស្តុតាងថ្មីមួយទៀតបញ្ជាក់ពីសន្ទុះគាំទ្រដូចទឹកបាក់ទំនប់របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសចំពោះរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា សុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍមិនធ្លាប់មានពីមុនដែលជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន គឺជាចំណុចខ្លាំងគ្មានគូប្រៀបរបស់រាជរដ្ឋាភិបាល ហើយដែលបាននិងកំពុងឆក់ទាញបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំបន្តវេនបានបង្ហាញសមត្ថភាពយ៉ាងពេញលេញក្នុងការថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សនិងកំពុងបន្តពូនជ្រំឱ្យកាន់តែរឹងមាំថែមទៀតដើម្បីធានានិរន្តរភាពនៃភាពសុខសានរបស់ប្រជាពលរដ្ឋខ្មែរ។

បើតាមលោកប៉ែន បូណា ការដាក់ចេញនូវយុទ្ធសាស្ត្រដឹកនាំប្រទេសដ៏ត្រឹមត្រូវ ទាំងគោលនយោបាយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ក៏ដូចជាគោលនយោបាយការបរទេស គឺជាកត្តាសត្យានុម័តដែលជំរុញសន្ទុះនៃការគាំទ្រពីប្រជាពលរដ្ឋខ្មែរក៏ដូចជាពីសហគមន៍អន្តរជាតិ។ នៅគ្រប់ប្រទេសដែលប្រមុខដឹកនាំកម្ពុជាទៅដល់ សំឡេងស្វាគមន៍គាំទ្រកាន់តែកើនខ្លាំងឡើងជាលំដាប់ពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅទីនោះក៏ដូចជាម្ចាស់ប្រទេសដោយផ្ទាល់។
នេះគឺជាភស្តុតាងមិនអាចប្រកែកបានដែលបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងឈានទៅមុខយ៉ាងស្វាហាប់លើមូលដ្ឋានគ្រឹះដ៏រឹងមាំដែលក្រាលដោយសម្តេចតេជោ។ សមិទ្ធផលមហាសាលដែលសាងឡើងដោយអ្នកជំនាន់មុន និងសមត្ថភាពចាត់ចែងបន្តយ៉ាងល្អរបស់អ្នកជំនាន់ក្រោយគឺជាកត្តាកំណត់នៃភាពចម្រុងចម្រើន ថ្កើងថ្កានរបស់ប្រទេសជាតិ។ ស្ថានភាពនេះបានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងជាដែកឆក់ស្រូបទាញបេះដូងខ្មែរនៅគ្រប់ទិសទី។ នេះជាការគូសបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


