ព័ត៌មានជាតិ
មកដឹងចំនួនសមាគម និងបូជនីយដ្ឋានបែបចិន នៅភ្នំពេញបច្ចុប្បន្ន
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន មានប្រជាពលរដ្ឋកូនចៅចិនជាច្រើនទៅអុជធូប ឬកាត់គ្រោះឧបទ្រពចង្រៃផ្សេងៗនៅវិហារ ពិសេសនៅវិហារ លោកតាព្រះចៅនៅរមណីយដ្ឋានវត្តភ្នំ ក្រុងភ្នំពេញ ដែលល្បីថាមានបារមីពូកែសក្តិសិទ្ធិ។

ក្រៅពីបូជនីយដ្ឋានខាងលើនេះ តើនៅរាជធានីភ្នំពេញបច្ចុប្បន្នមានវិហារ និងបូជនីយដ្ឋានបែបចិនសរុបទាំងអស់ចំនួនប៉ុន្មាន?
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងនៅថ្ងៃនេះថា នៅរាជធានីភ្នំពេញមានព្រះវិហារចិន អ្នកតាចិន និងសមាគមនចិនទាំងអស់ ចំនួន៧៤។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានបង្ហាញថា ក្នុងដែនដីខណ្ឌច្បារអំពៅ មាន ព្រះវិហារចិន អ្នកតាចិន និងសមាគមនចិន ចំនួន១២ នៅខណ្ឌមានជ័យ មានចំនួន៣ នៅខណ្ឌសែនសុខ មានចំនួន១៣ នៅខណ្ឌពោធិ៍សែនជ័យ មានចំនួន១៤។
ចំណែកនៅខណ្ឌទួលគោក មានចំនួន១០ នៅខណ្ឌ៧មករា មានចំនួន១០ នៅខណ្ឌដូនពេញ មានចំនួន៤ នៅខណ្ឌបឹងកេងកង មានចំនួន៤។

រីឯនៅខណ្ឌជ្រោយចង្វារ មានចំនួន២ នៅខណ្ឌឫស្សីកែវ មានចំនួន២ នៅខណ្ឌកំបូល មានចំនួន១ និង នៅខណ្ឌព្រែកព្នៅ មានចំនួន១។
ក្នុងចំណោមខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ មាន២ខណ្ឌ ដែលមិនមានវិហារចិន គឺ ខណ្ឌចំការមន និង និងខណ្ឌដង្កោ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា៖ “ទាំងគោលនយោបាយជាតិ និងក្នុងក្របខណ្ឌអន្តរជាតិមានអនុសញ្ញាស្ដីពីការលើកស្ទួយ ការការពារវប្បធម៌ វប្បធម៌ និងបញ្ញត្តិវប្បធម៌ គឺដើម្បីលើកកម្ពស់ការការពារតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់គ្រប់ជាតិសាសន៍ទាំងអស់ ពិសេសជនជាតិដើមភាគតិច ដូចច្នេះហើយទើបកម្ពុជាមានទាំង វិហារគ្រឹស្ដសាសនា វិហារឥស្លាមសាសនាជាដើម”។

រដ្ឋលេខាធិការក្រសួងវប្បធម៌ខាងលើ បានបន្ថែមទៀតថា បើសង្កេតមើលទិដ្ឋភាពជាក់ស្ដែងក្នុងសង្គម និងតាមប្រវត្តិសាស្ត្រ គឺខ្មែរមានទំនាក់ទំនងជាមួយចិនទាំងការទូត ការធ្វើពាណិជ្ជកម្ម ការភៀសតាំងពីមុនសម័យអង្គរ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍បន្តថា៖ “តាមរយៈទំនាក់ទំនងជីវភាពរស់នៅជាមួយគ្នាដ៏យូរលង់នេះធ្វើឱ្យមានមានកូនកាត់ខ្មែរចិន ដែលនាំឱ្យមានការគោរពប្រពៃណីចម្រុះជាហូរហែរហូតដល់បច្ចុប្បន្ន”។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍បន្តថា៖ “ជាមួយការបើកទូលាយរបស់រាជរដ្ឋាភិបាលឱ្យប្រជាពលរដ្ឋមានសិទ្ធិ និងគោរពជំនឿផ្សេងៗដែលមាននៅកម្ពុជា ប៉ុន្តែក៏ត្រូវដើរតាមបន្ទាត់គោលនយោបាយ ក៏ដូចជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយគោរពគ្នាទៅវិញទៅមក”។
លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា ក្រសួងបានធ្វើការសិក្សា ស្រាវជ្រាវ ពីជំនឿ និងវិហារសាសនានៅកម្ពុជា ដោយលោកលើកឡើងថា តាមរយៈចំនួនវិហារចិននៅភ្នំពេញបច្ចុប្បន្ននេះ សបញ្ជាក់ថា មានចំនួនច្រើនជាងមុនច្រើន។
លោក សេង សុមុនី មានប្រសាសន៍ថា៖ “បើយើងមើលត្រឡប់ក្រោយ នៅសម័យមុនសង្គ្រាម យើងឃើញថា បច្ចុប្បន្នវិហារខ្មែរកូនកាត់ចិនមានច្រើនណាស់ ដែលមានចំនួនកើនជាងមុន១០ ២០ដងឯណោះប្រសិនគិតជាភាគរយ”។

លោក សេង សុមុនី មានប្រសាសន៍បន្តថា៖ “អ្វីដែលយើងមើលឃើញ មូលហេតុដោយសារ ទី១ កម្ពុជាមានសុខសន្ដិភាព ចំណែកទី២ រដ្ឋធម្មនុញ្ញកម្ពុជាបើកទូលាយ ក្នុងមាត្រា៤៣ គឺប្រជាជនទាំង២ភេទមានសិទ្ធិលើជំនឿ និងការប្រណិប័តសាសនាដោយសេរី ប៉ុន្តែមិនត្រូវប៉ះពាល់សាសនាដទៃ សន្តិសុខសង្គម”។
លោក សេង សុមុនី មានប្រសាសន៍បន្តថា៖ “ទី៣ ការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ដែលសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់គ្រប់សាសនាទាំងអស់ មិនថា ព្រះពុទ្ធសាសនា គ្រិស្ដសាសនា ឥស្លាមសាសនាទេ ដោយសារសាសនាបាននាំមកនូវសុខដុមរមនា ការអភិវឌ្ឍគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច និងមូលហេតុទី៤ ដោយសារចំណងមិត្តភាពរវាងកម្ពុជា រហូតក្លាយជាមិត្តភាពដែកថែប ដែលធ្វើឱ្យមានទំនុកចិត្ត ដែលជាកត្តាជំរុញឱ្យមានស្មារតីទទួលខុសត្រូវខាងសាសនាដោយមានភាពកក់ក្ដៅ”។

ពិធីបុណ្យចូលឆ្នាំថ្មីចិន-វៀតណាម ក្នុងឆ្នាំ២០២១នេះ ប្រព្រឹត្តទៅនៅថ្ងៃទី ១១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ដែលជាឱកាសដ៏ពិសេសក្នុងមួយឆ្នាំសម្រាប់ប្រជាជនមានសែស្រឡាយកាត់ចិន ឬ វៀតណាម ក្នុងការធ្វើដំណើរទៅកាន់បូជនីយដ្ឋានវិហារជិតឆ្ងាយដើម្បីបួងសួងសុំសេចក្តីសុខចម្រើន៕
អត្ថបទ៖ ខាន់ ច័ន្ទវីរៈ
សូមចូលអានព័ត៌មានពាក់ព័ន្ធ៖
ព័ត៌មានជាតិ
អ្នកជំនាញបុរាណវិទូខ្មែរ បង្ហាញអាថ៌កំបាំង វត្តមានជនជាតិចិនលើចម្លាក់ ប្រាសាទបុរាណ
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


