ព័ត៌មានជាតិ
សិប្បកម្មធ្វើឆ្នាំងរបស់អ្នកស្រុកកងមាស នៅតែបន្តធ្វើរហូតមកដល់សព្វថ្ងៃនេះ
សិប្បកម្មធ្វើឆ្នាំងរបស់អ្នកស្រុកកងមាស ខេត្តកំពង់ចាម នៅតែបន្តធ្វើរហូតមកដល់សព្វថ្ងៃនេះ ខណៈមុខរបរនៃសិប្បកម្មធ្វើឆ្នាំងនេះមានតាំងពី៤០ឆ្នាំមុនម្ល៉េះ។

បើតាមលោក ទាវ ថៃ អាយុ៦៦ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិដំណាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម គឺលោកបានប្រកបរបរធ្វើឆ្នាំងជាច្រើនឆ្នាំមកហើយ ដែលយកដែកដេរ៉ាមកច្នៃធ្វើជាឆ្នាំងដាំបាយ ខ្ទះ និងឧបករណ៍ប្រើប្រាស់ជាច្រើនមុខទៀត។ លោក ទាវ ថៃ បានប្រាប់ឱ្យដឹងថា មុខរបរមួយនេះ លោក និងគ្រួសារបានធ្វើតាំងពីបញ្ចប់សង្គ្រាមមកម្ល៉េះ ពោល គឺប្រទេសជាតិមានសុខសន្តិភាពមក គ្រួសាររបស់លោកបានចាប់ផ្តើមរបរមួយនេះដោយមានដើមទុនប្រមាណ១ម៉ឺនរៀលតែប៉ុណ្ណោះ។
លោក ទាវ ថៃ ដែលជាម្ចាស់សិប្បកម្មឆ្នាំង នៅឃុំពាមជីកងរូបនេះ បានបន្ថែមថា វត្ថុធាតុដើមដែលអាចផលិតចេញជាឆ្នាំង ជាខ្ទះ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ គឺយកដែកដេរ៉ា មកកែច្នៃ ដោយរំលាយឱ្យរលាយទើបបអាចចាក់ទៅតាមពុម្ភដែលក្រុមការងារបានធ្វើ ហើយដែកដេរ៉ាទាំងអស់នេះ គឺបានពីសំបកកំប៉ុង រនាំងផ្ទះ ដែលធ្វើអំពីដេរ៉ាយកមក ដុតឱ្យរលាយ ទើបបអាចច្នៃទៅជាសម្ភារៈ ឬឧបករណ៍ប្រើប្រាស់បាន។

សិប្បកររូបនេះ បានរៀបរាប់បន្តថា សិប្បកម្មឆ្នាំងដែលធ្វើមកដល់សព្វថ្ងៃនេះ ហើយគ្រួសារលោកមិនបោះបង់ចោលនោះ ព្រោះជាមុខរបរមួយនេះ អាចចិញ្ចឹមជីវភាពគ្រួសារបានមួយកម្រិតផង និងអាចជួយឱ្យអ្នកភូមិអ្នកស្រុកមានការងារធ្វើដោយមិនចាំបាច់ចំណាកស្រុកទៅធ្វើការនៅឆ្ងាយគ្រួសារ។
ដោយសាររបរធ្វើឆ្នាំងនេះ មានជនខិលខូចក្លែងបន្លំឈ្មោះសម្គាល់ម៉ាក់ឆ្នាំង ដែលនាំឱ្យខុសគុណភាពផងនោះ លោក ទាវ ថៃ ក៍បានបញ្ជាក់អត្តសញ្ញាសម្គាល់ ដោយឆ្លាក់ជាប់ឆ្នាំង គឺឈ្មោះ លី ហ័រ ដែលជាឈ្មោះចៅស្រីរបស់លោក ដើម្បីកុំឱ្យមានជនខិលខូចលួចបន្លំរូបរាង និងគុណភាពនោះ។
បច្ចុប្បន្ន សិប្បកម្មធ្វើឆ្នាំងនៅក្នុងឃុំពាមជីកង នៃស្រុកកងមាសនេះ មាននៅ៣កន្លែងធំៗដែលប្រជាពលរដ្ឋនៅដំណើរអាជីវកម្មនេះ។ នេះបើតាមការបញ្ជាក់ពីលោក ឈួន សុខណា មេឃុំពាមជីកង។ លោកមេឃុំរូបនេះ បញ្ជាក់ថា សិប្បកម្ម ដែលធ្វើឆ្នាំងទាំងនោះ គឺបានជួយដល់ពលរដ្ឋអ្នកភូមិឱ្យមានការងារធ្វើផង និងបានបង្ហាញពីអត្តសញ្ញាណពីអ្នកភូមិតំបន់នេះផងដែរ៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


