ព័ត៌មានជាតិ
ក្រសួងវប្បធម៌ នឹងរៀបចំមហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ លើកទី១ ដើម្បីលើកស្ទួយវិស័យសិប្បកម្មនៅកម្ពុជា
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីប្រកាសដល់សាធារណជន ជាពិសេស និស្សិត យុវជនកម្ពុជាពីការរៀបចំ មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ លើកទី១ នៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។

បើតាមក្រសួងវប្បធម៌ មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ លើកទី១ រៀបចំឡើងក្នុងគោលបំណងបំផុសស្មារតីយុវជនខ្មែរ ចូលរួមប្រឡងប្រជែងស្នាដៃសិប្បកម្មច្នៃប្រតិដ្ឋ ដើម្បីលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យសិប្បកម្មច្នៃប្រតិដ្ឋនៅកម្ពុជា តាមរយៈការតាំងបង្ហាញស្នាដៃដែលមានគុណភាព ភាពច្នៃប្រតិដ្ឋ និងជំរុញឱ្យមានការបង្កើតថ្មី ដើម្បីស្វែងរកទីផ្សារសម្រាប់ផលិតផលសិប្បកម្មខ្មែរ ជាពិសេសចូលរួមលើកស្ទួយអត្តសញ្ញាណជាតិ។
ចំពោះបេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ ចង់ដាក់ពាក្យប្រកួតប្រជែងស្នាដៃ ត្រូវធ្វើតាមលក្ខខណ្ឌដូចជា៖ ពាក្យស្នើសុំចូលរួមប្រកួតប្រជែង រួមជាមួយស្នាដៃ, ត្រូវរចនាវត្ថុ ឬឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃឱ្យបានចំនួន១ និងភ្ជាប់សេចក្តីពន្យល់អត្ថន័យ១ច្បាប់, ស្នាដៃប្រឡងត្រូវរចនាឱ្យចេញជារូបរាងច្នៃពីវត្ថុធាត់ដើមចំនួន៣ គឺក្រណាត់ ឬអំបោះ ស្បៃ និងរុក្ខជាតិ បង្ហាញឱ្យឃើញពីទំនៀមទម្លាប់ប្រពៃណី បង្កប់អត្តសញ្ញាណសិល្បៈខ្មែរអមដោយគំនិតច្នៃប្រតិដ្ឋខ្ពស់, ជានិស្សិតកំពុងសិក្សាជំនាញសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម, ផ្នែករចនា, ស្ថាបត្យកម្ម ។ល។ចំពោះសិល្បករ សិប្បករ អង្គការ សមាគម សហគមន៍នានា ដែលចង់តាំងបង្ហាញស្នាដៃរបស់ខ្លួន ត្រូវជ្រើសរើសយកស្នាដៃចំនួន៥ ដែលច្នៃប្រតិដ្ឋថ្មី ហើយប្លែកពីស្នាដៃមុនៗ។
ចំណែកបេក្ខជនដែលទទួលបានជ័យលាភីលេខ១ ដល់លេខ៣ នឹងទទួលបានថវិកាអមដោយបណ្ណជ័យលាភីដែលប្រគល់ដោយក្រសួងវប្បធម៌។ រីឯ បេក្ខជនដែលមិនទទួលបានជ័យលាភី គឺទទួលបានបណ្ណសរសើរផងដែរ។
ឈប់ទទួលពាក្យនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានលម្អិត អាចទំនាក់ទំនងទៅអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈទូរសព្ទលេខតេឡេក្រាម ០៩៧ ៦៩៤ ៤១១៧ និង ០៧០ ២៣២ ២១៣ ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


