ព័ត៌មានជាតិ
គម្រោងកិច្ចអន្តរាគមន៍ស្នូលក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ កំពុងបន្តអនុវត្តនៅស្រុកមុខកំពូល ខេត្តកណ្តាល
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តកម្មវិធីចែកសម្ភារៈសិក្សា មធ្យោបាយធ្វើដំណើរ និងពូជសត្វ ពូជបន្លែ ដល់កុមារ និងក្រុមគ្រួសារគោលដៅដែលបានទប់ស្កាត់ និងការពារពីការប្រើប្រាស់ពលកម្មកុមារនៅក្នុងសិប្បកម្មផលិតឥដ្ឋ-ក្បឿង ចំនួន ១២០នាក់ បន្ថែមទៀត នៅស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ។

កម្មវិធីនេះ មានអាជ្ញាធរដែនដីថ្នាក់ខេត្ត ស្រុក ឃុំ ក្រុមការងារទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ-ក្បឿង អង្គការដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ ម្ចាស់សិប្បកម្ម អាណាព្យាបាល និងកុមារា កុមារី សរុបប្រមាណ ៣០០នាក់ បានចូលរួមក្នុងពិធីដែលរៀបចំធ្វើឡើងនៅសាលាបឋមសិក្សាឈើទាល ស្ថិតនៅក្នុងភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដែលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីនេះ បានលើកឡើងថា “ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាចំណុចអាទិភាពរបស់កម្ពុជា និងសកលលោក ដែលត្រូវមានការប្តេជ្ញាចិត្តរួមគ្នាចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធនៅចំណុចមួយចំនួនដូចជា៖
-ពង្រីកឱកាសការងារ និងពង្រឹងលក្ខខណ្ឌការងារសមរម្យសម្រាប់កម្មករនិយោជិតនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET 1.5M
-ជំរុញការសហការជាមួយអាជ្ញាធរ ភូមិឃុំ ដើម្បីកំណត់ភូមិ/ឃុំគំរូណាមួយដែលគ្មានពលកម្មកុមារ និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការដោះស្រាយបញ្ហាពលកម្មកុមារ នៅក្នុងវិស័យអាទិភាពថ្មីៗ
-ជំរុញវិធានការអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាពនៅកន្លែងការងារ ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីធានាថានៅគ្រប់ខ្សែច្រវាក់ផលិតកម្មគ្មានប្រើប្រាស់ពលកម្មកុមារ
-រួមគ្នាប្តេជ្ញាចិត្តបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈកិច្ចសហការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងរាយការណ៍រហ័សករណីសង្ស័យមានការប្រើប្រាស់ពលកម្មកុមារតាមរយៈប្រព័ន្ធ Hotline ១២៨៦ និងប្រអប់បណ្ដឹងអនាមិករបស់ក្រសួងការងារ។

សូមបញ្ជាក់ថា ក្នុងចំណោមកុមារដែលទទួលកញ្ចប់អំណោយបំណិនជីវិតទាំង ១២០នាក់ ក្នុងនោះមាន កុមារទប់ស្កាត់ និងការពារ ចំនួន ៥០នាក់ (ស្រី ២០នាក់) និងកុមារបន្តការគាំពារ អាយុក្រោម ១៥ឆ្នាំ ចំនួន ៧០នាក់ (ស្រី ៣៦នាក់)៕



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


