ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ លទ្ធផលប្រឡងមន្ត្រីកសិកម្មឃុំ ឈរលើស្មារតី «ជាប់ដោយមោទនៈ ធ្លាក់ ដោយអស់ចិត្ត»
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ លើកឡើងថា អ្វីដែលជាការកត់សម្គាល់នោះ គឺការទទួលស្គាល់លទ្ធផលប្រឡងមន្ត្រីកសិកម្មឃុំឈរលើស្មារតី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងគណៈកម្មការរៀបចំការប្រឡងប្រជែង បានជួបប្រជុំវាយតម្លៃ និងពិនិត្យឡើងវិញលើដំណើរការ នៃការប្រឡងប្រជែងមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣ ក្នុងគោលដៅប្រមូលធាតុចូលជាវិជ្ជមាន និងអវិជ្ជមាន ក៏ដូចជាបញ្ហាប្រឈមទាំងអស់ ជាមូលដ្ឋានឆ្ពោះទៅការគិតគូរលើការរៀបចំនិយាម (SOP) សម្រាប់ការប្រឡងប្រជែងនាពេលអនាគត កាលពីព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣។

នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា ដ្បិតថានេះជាការបោះជំហានដំបូង នៃការរៀបចំការប្រឡងប្រជែងឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងជាការប្រឡងប្រជែងជាលើកដំបូងសម្រាប់អាណត្តិទី ៧ នៃរដ្ឋសភា ក៏ពិតមែន តែលទ្ធផល នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលនេះ ទទួលបានការសាទរ និងកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមជ្ឈដ្ឋានមហាជនទូទៅ រួមទាំងបេក្ខជន គួរជាទីមោទនៈ។ ឯកឧត្ដម លើកឡើងបន្ថែម និង កត់សម្គាល់ថា «អ្វីដែលជាការកត់សម្គាល់នោះ គឺ ការទទួលស្គាល់លទ្ធផលដែលឈរលើស្មារតី ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។
ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់ថា ទោះបីជាមានបញ្ហាប្រឈមបន្តិចបន្តួចត្រូវទទួលស្គាល់ក៏ពិតមែន តែអ្វីដែលគណៈកម្មការ និងក្រុមការងារទាំងអស់ បានរៀបចំ គឺធានាថាការរៀបចំការប្រឡងប្រជែង ត្រូវប្រព្រឹត្តទៅដោយរលូនប្រកបដោយបុរេសកម្ម មានព័ត៌មានគ្រប់គ្រាន់ សណ្ដាប់ធ្នាប់ តម្លាភាព យុត្តិធម៌ ក៏ដូចជាសម្របសម្រួលលទ្ធភាពនានាជូនដល់បេក្ខជនបានល្អប្រសើរ។
ជាមួយគ្នានេះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងក្រុមការងារអន្តរក្រសួង ស្ថាប័ន ទាំងអស់ ទាំងការងារបច្ចេកទេស ការងាររដ្ឋបាល ក្នុងភាពឆ្លាតវៃ និងភាពបត់បែន ដែលបានមកនូវភាពសមិទ្ធកម្មការងារដ៏ជោគជ័យពិតប្រាកដ៕
អត្ថបទ ៖ ពិសី
-
កីឡា៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


