ព័ត៌មានជាតិ
មន្ត្រីកសិកម្មឃុំ ចាប់ផ្ដើមចូលរៀន វគ្គបណ្ដុះបណ្ដាលដំបូងនៅខែក្រោយ
ការបណ្ដុះបណ្ដាលមន្ត្រីកសិកម្មឃុំ ចំនួន ២៥០ នាក់ ដែលទើបជាប់ជាមន្ត្រីក្នុងការប្រឡងកាលពីពេលថ្មីៗនេះ នឹងចាប់ផ្ដើមនៅខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ ដែលមានរយៈពេល ១ ខែ ជាការបណ្ដុះបណ្ដាលវគ្គដំបូង។

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៤ នេះថា ការបណ្ដុះបណ្ដាលមន្ត្រីកសិកម្មឃុំដំបូង ចាប់ផ្ដើមនៅខែក្រោយ ដែលទី១ បណ្ដុះបណ្ដាលពីប្រព័ន្ធរដ្ឋបាលទូរទៅរបស់ក្រសួងកសិកម្ម ទី២ ផ្ដោតលើវិធីសាស្ត្រផ្សព្វផ្សាយកសិកម្ម វិធីសាស្ត្រធ្វើការជាមួយកសិករ ទី៣ ផ្ដោតទៅលើបច្ចេកទេសកសិកម្ម ទាក់ទងនឹងដំណាំស្រូវ។
លោកបញ្ជាក់ថា បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលដំបូង នឹងមានការបណ្ដុះបណ្ដាលបន្ថែម រយៈពេល ១ ខែម្ដង និង ៣ ខែម្ដង ដែលវគ្គ ៣ ខែម្ដង មានលក្ខណៈស៊ីជម្រៅ ដែលមានជំនាញបច្ចេកទេសផ្សេងៗ ដូចជា ផលិតកម្ម ដំណាំទូរទៅ ផលិតកម្មសត្វ វារីវប្បកម្មជាដើម។

បើតាមរដ្ឋលេខាធិការរូបនេះ ក្រសួងកសិកម្មកំពុងរៀបឱ្យមានក្រុមពហុជំនាញ ដែលមកពីអង្គភាពជំនាញរបស់ក្រសួង ដើម្បីធ្វើជាគ្រូត្រៀមបណ្ដុះបណ្ដាលមន្ត្រីកសិកម្មឃុំ និងគាំទ្រការងារបច្ចេកទេសបន្ថែម។
លោកបញ្ជាក់ថា សម្រាប់ឃុំ ២៥០ ដំបូងផ្ដោតទៅលើឃុំដែលសម្បូរដំណាំស្រូវ ប៉ុន្តែក៏មានកសិករចិញ្ចឹមសត្វ ដាំបន្លែចិញ្ចឹមត្រី ដែលការបណ្ដុះបណ្ដាលទៅតាមតម្រូវការជាក់ស្ដែងផងដែរ។
ក្រសួងមុខងារសាធារណៈ ប្រកាសលទ្ធផលសម្រាប់ការប្រឡងប្រជែង ជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣នេះ។ ក្នុងនោះ បេក្ខជនដែលប្រឡងជាប់មានចំនួន ២៥០នាក់ ហើយមានស្ត្រីចំនួន ៩៤នាក់។

ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ បានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣កន្លងទៅនេះ នាមណ្ឌលប្រឡង ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការប្រឡងប្រជែងនេះ មានបេក្ខជនចូលរួមប្រឡងចំនួនសរុប ៣,៣៨១នាក់ ហើយជ្រើសរើសចំនួន ២៥០នាក់ ក្នុងឆ្នាំ ២០២៣នេះ។
បន្ទាប់ប្រឡងជាប់ហើយ បេក្ខជនទាំង ២៥០នាក់ នឹងត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេល ១ឆ្នាំ ឲ្យស្របទៅតាមជំនាញជាក់ស្ដែង ទើបអាចចាប់ផ្ដើមបំពេញការងារជាមន្ត្រីកសិកម្មឃុំបាន៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


