ព័ត៌មានជាតិ
វិស័យកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរបង្កើតប្រាក់ឈ្នួលប្រចាំឆ្នាំជិត ៣ពាន់លានដុល្លារ
គិតត្រឹមឆ្នាំ២០២៣នេះកម្ពុជាមានរោងចក្របម្រើលើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១៦៨០រោងចក្រ និងមានកម្មករនិយោជិតជាង ៩១ម៉ឺននាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៩ពាន់លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមលោករដ្ឋមន្រ្តី ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតបានកើនពី ៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់ ២០៤ដុល្លារ នៅឆ្នាំ២០២៤ធ្វើឱ្យជីវភាពរស់នៅកម្មករនិយោជិតបានត្រូវបាន លើកម្ពស់កាន់តែប្រសើរឡើង។
នៅក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង ១ម៉ឺននាក់ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី ៨មករានេះ លោក ហេង សួរ បានបន្តថា គិតចាប់ពីឆ្នាំ១៩៩៧ រហូតត្រឹមបំណាច់ឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងការបង្កើតរោងចក្រ សហគ្រាសសរុបចំនួន ៤០៨៤០រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបប្រមាណ ១,៧លាននាក់។
លោករដ្ឋមន្រ្តី លើកឡើងថា សមិទ្ធផលទាំងនេះ ដំណើរការទៅបានដោយសារប្រទេសកម្ពុជាសម្រេច និងរក្សាបាននូវចីរភាពនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ បានទាក់ទាញអ្នកវិនិយោគជាច្រើនឱ្យមកបណ្តាក់ទុនក្នុងស្រុក ព្រមទាំងផ្តល់ឱកាសការងារជាច្រើនកន្លែងផងដែរ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុក។
ជាងនេះទៀតតាមរយៈការកសាងផ្លូវគមនាគមន៍ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ រោងចក្រ សហគ្រាសក៏ត្រូវបានបង្កើត បង្កើន និងពង្រីកទៅតាមបណ្តាខេត្តនានា។
នាឱកាសនោះដែរ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា បើសិនជារាជរដ្ឋាភិបាល មិនខំប្រឹងប្រែងចេញទៅក្រៅប្រទេស ដើម្បីចរចាជាមួយកូរ៉េ ចិន អាមេរិក ជប៉ុន ឱ្យមកបើករោងចក្រនៅកម្ពុជានោះទេ ក៏គ្មានរោងចក្រនៅទីនេះដែរ។ លើសពីនេះទៀត បើគោលនយោបាយរដ្ឋាភិបាល មិនមានការខិតខំដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករ មិនមែនបៀវត្សរ៍អប្បរមាឡើងពី ៤០ដុល្លារ នៅឆ្នាំ ១៩៩៧ មកដល់ជាង ២០០ដុល្លារ ដូចពេលនេះទេ។

សម្តេចបានសង្កត់ធ្ងន់ថា រដ្ឋាភិបាល បានធ្វើឱ្យប្រទេសបញ្ចប់សង្រ្គាម បង្កើតបានបរិស្ថានល្អ និងដាក់គោលនយោបាយឱ្យចំនូវអ្វីដែលប្រជាពលរដ្ឋចង់បាន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


