ព័ត៌មានជាតិ
សម្ដេច ម៉ែន សំអន ៖ ខេត្តកែប នឹងមានព្រះពុទ្ធអភយមុទ្រៈ កម្ពស់ ៤៥ ម៉ែត្រ ខ្ពស់ជាងគេសម្រាប់ជាទីសក្ការបូជា នៅឆ្នាំក្រោយនេះ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ខេត្តកែប នឹងមានព្រះពុទ្ធអភយមុទ្រៈ មានកម្ពស់ ៤៥ ម៉ែត្រ ខ្ពស់ជាងគេសម្រាប់ជាទីសក្ការបូជាតាមគន្លងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនៅឆ្នាំក្រោយនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញក្នុងពិធីប្រុងពាលីបញ្ចុះបឋមសិលាសាងសង់ព្រះពុទ្ធអភយមុទ្រៈ និងសំណង់នានា មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតក្នុងភូភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នាថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកស្រីអគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៊ីម រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នា និងមានសទ្ធាជ្រះថ្លា ចាប់មគ្គផលក្នុងការកសាងព្រះពុទ្ធអភយមុទ្រៈ ដែលត្រូវកសាងនេះ មានកម្ពស់ ៤៥ ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំអតីតលោកសង្ឃចិនពីដើម នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ទុកជាសម្បត្តិព្រះពុទ្ធសាសនា វប្បធម៌ទេសចរណ៍ខេត្តកែប។

“ប្រុងពលី” ជាកិច្ចមួយដ៏សំខាន់ដែលខ្មែរតែងតែរៀបចំធ្វើដំបូងគេនៅគ្រប់ពិធីធំៗ នៅក្នុង ជំនឿ និងទំនៀមទម្លាប់ខ្មែរ។ “ប្រុង មានន័យដូចនឹង “រៀបចំ” ដែរ ឧទាហរណ៍អ្នកស្រុកនៅអង្គរ ច្រើននិយាយ “ប្រុងម៉ោងប៉ុន្មាន? (រៀបចំធ្វើម៉ោងប៉ុន្មាន?)” រីឯ “ពលី” មានន័យថា “ការបូជា, ពលិកម្ម និយាយឲ្យងាយយល់ គឺយើងត្រូវខាតបង់អ្វីមួយដើម្បីទៅដល់ទិសដៅថ្មីមួយ៕
អត្ថបទ ៖ វិមាន


-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


