ព័ត៌មានជាតិ
លោក សៅ សុខា៖ មន្ត្រី PM បង្កគ្រោះថ្នាក់ស្លាប់ដោយខ្លួនឯងក្នុងភាពស្រវឹង មិនទទួលបានថវិកាឧបត្ថម្ភឡើយ
នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសព្រមានដល់មន្ត្រីកងរាជអាវុធហត្ថណា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់អាយុជីវិតខ្លួនឯង ដោយស្ថិតក្នុងស្ថានភាពស្រវឹង គឺនឹងមិនទទួលបានថវិកាឧបត្ថម្ភពីមូលនិធិកងរាជអាវុធហត្ថឡើយ។ នេះបើតាមការឱ្យដឹងពីឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ។

តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកឧត្តសេនីយ៍ត្រី អេង ហ៊ី បានឱ្យដូច្នេះថា៖ «លោកនាយឧត្តមសេនីយ៍ សៅ សុខា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងគោលបំណងពង្រឹងវិន័យកងទ័ព និងអប់រំឱ្យយោ ធិននៃកងរាជអាវុធហត្ថទាំងអស់គោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ថែមទៀត»។ បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី គឺលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានព្រមានថា «យោធិននៃកងរាជអាវុធហត្ថរូបណាដែលបង្កគ្រោះថ្នាក់ស្លាប់ដោយខ្លួនឯង មិនទទួលបានការឧបត្ថម្ភថវិកា គោលនយោបាយពីមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថឡើយ។ ជាឧទាហរណ៍ ការបង្កស្លាប់ដោយខ្លួនឯងក្នុងករណីចេញក្រៅទីតាំងបន្ទាយ ឬសាលា ដោយមិនមានការអនុញ្ញាត ទៅផឹកស៊ីស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង ជាដើម»។

លោកឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យ បានលើកឡើងថា កងរាជអាវុធហត្ថ ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា បានយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅ និងសុខភាពរបស់យោធិនជាប្រចាំ។ លោក ថា កន្លងទៅ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានផ្តួចផ្តើមគំនិតបង្កើតមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ខណៈយោធិននៃកងរាជអាវុធហត្ថគ្រប់រូបបានគាំទ្រយ៉ាងពេញទំហឹង និងស្ម័គ្រចិត្តចូលបុណ្យតាមរយៈមូលនិធិនេះ ដើម្បីយកទៅឧបត្ថម្ភដល់គ្រួសារយោធិននៃកងរាជអាវុធហត្ថ ដែលបានពលីមរណៈក្នុងបុព្វហេតុបម្រើជាតិ។
បើតាមអ្នកនាំពាក្យរូបនេះ គឺកងរាជអាវុធហត្ថ បានអប់រំផ្សព្វផ្សាយដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថគ្រប់រូប គ្រប់បណ្ដាអង្គភាពឱ្យចូលរួមការអនុវត្តច្បាប់ និងត្រូវធ្វើខ្លួនឯងម្នាក់ៗជាគំរូក្នុងការគោរពច្បាប់នានា ជាពិសេសពេលនេះ នៅគ្រប់អង្គភាពកងរាជអាវុធហត្ថ បាននិងកំពុងអប់រំផ្សព្វផ្សាយនូវបទបញ្ជាថ្មីរបស់នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងថា កន្លងទៅ កងរាជអាវុធហត្ថ បានលុបឈ្មោះចេញពីក្របខណ្ឌចំពោះយោធិននៃកងរាជអាវុធហត្ថ ដែលប្រើប្រាស់គ្រឿងញៀន ហើយខ្លះទៀតកសាងសំណុំរឿងបញ្ជូនទៅតុលាការចំពោះបុគ្គលណាដែលប្រព្រឹត្តបទល្មើស ដែលនេះ ជាការចូលរួមចំណែកក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ក៏ដូចជាអំពើល្មើសច្បាប់ចរាចរណ៍ ជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


