Connect with us

ព័ត៌មានជាតិ

ទឹកប្រាក់ ៨៣៧ លានដុល្លារ បានពីការនាំចេញស្វាយ​​ចន្ទី ថយចុះជាង ៧% តែអ្នកជំនាញថា ជាសញ្ញាវិជ្ជមានទៅវិញ

បានផុស

នៅ

នៅក្នុងរយៈពេលពេញមួយឆ្នាំ ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារ​អន្តជាតិចំនួន ៦៥ ម៉ឺន ៦ ពាន់តោន ថយចុះ ៧.៦% គិតជាទឹកប្រាក់ចំនួន ៨៣៧ លានដុល្លារ បើប្រៀបធៀបឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤នេះថា ការនាំចេញស្វាយចន្ទីរមានការធ្លាក់ចុះ ដោយសារការប្រែប្រួលអាកាសធាតុ ធ្វើឱ្យកសិករកាប់ស្វាយចន្ទីចោលកន្លងមក រយៈពេល ៣ ឆ្នាំចុងក្រោយ សមាគមរកឃើញស្វាយចន្ទីតែ ៧០ ម៉ឺនហិកតា ខណៈដំណាំដែលឱ្យផលមានតែ ៦៤ ម៉ឺនហិកតា ហើយដំណាំដែលដាំថ្មីមាន ៦ ម៉ឺនហិកតា ដូច្នេះធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្យ៉ាងទៀត សហគ្រាសក្នុងស្រុកមួយចំនួន បានប្រជែងគ្នាទិញ ដែលធ្វើឱ្យការនាំចេញស្វាយចន្ទីទៅវៀតណាមក៏ធ្លាក់ចុះដែរ។

ទោះយ៉ាងណា លោក អួន ស៊ីឡុត អះអាងថា ការធ្លាក់ចុះនេះ មិនបង្ហាញពីភាពអវិជ្ជមាននោះឡើយ ផ្ទុយទៅវិញវាបង្ហាញពីភាពវិជ្ជមានដោយសារតែការរីកដុះដាលសហគ្រាសក្នុងស្រុក។

បើតាមលោក អួន ស៊ីឡុត នៅឆ្នាំ ២០២៤ នេះ ការនាំចេញស្វាយចន្ទី អាចនឹងប្រហាក់ប្រហែលឆ្នាំមុនដោយសារតែការរីកដុះដាលសហគ្រាសក្នុងស្រុក ហើយបើអាកាសធាតុល្អទិន្នផលនឹងអាចកើនដល់ ១០% ខណៈតម្លៃក៏កើន ៥%។

បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញថា កសិផលចម្បងៗដែលត្រូវបាននាំចេញរួមមានស្រូវ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ចេកស្រស់ ស្វាយ ផ្លែមៀនស្រស់ ម្រេច និងកសិផលប្រមាណ ១០០ មុខទៀត។

របាយការណ៍ដដែលបញ្ជាក់ថា នៅ ២០២៣ កម្ពុជាទទួលបានចំណូលជាង ៤ពាន់លានដុល្លារ (៤ ៣០៦ ៨១០ ២៦៨,៥០) ពីការនាំចេញកសិផលជាង ៨,៤ លានតោនទៅក្រៅប្រទេស ក្នុងនោះតម្លៃបានពីការនាំចេញអង្ករមានចំនួន ៥៦៧ ៧១៩ ៣៩៥ ដុល្លារ, ការនាំចេញស្រូវមាន ៩៣៩ ៩៦៥ ៦៨២ដុល្លារ និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមាន ២ ៧៩៩ ១២៥ ១៩១,៥០ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៧ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម