ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ប្រាប់អ្នកដែលផ្សាយថា សម្ដេច ឈឺធ្ងន់នោះ ត្រូវគិតពីសុខភាពខ្លួនជាមុនល្អជាង
ក្រោយក្រុមប្រឆាំងបានបំផុសដំណឹងជុំវិញស្ថានភាពសុខភាពរបស់សម្ដេចតេជោ ដោយបានផ្សាយថា សម្ដេចឈឺធ្ងន់ធ្ងន់រហូតត្រូវទៅលាងឈាមនៅប្រទេសជប៉ុននោះ សម្ដេចតេជោ បានប្រតិកម្មតប និងបានប្រាប់អ្នកទាំងនោះ គួរព្រួយបារម្ភ និងការពារសុខភាពរបស់ខ្លួនឱ្យល្អវិញ ព្រោះខណៈនេះសុខភាពរបស់សម្ដេចស្ថិតក្នុងស្ថានភាពល្អប្រសើរ។

ប្រតិកម្មតបពីសម្ដេចតេជោបែបនេះ បន្ទាប់ពីសម្ដេចបានទទួលព័ត៌មានថា ពួកក្រុមប្រឆាំងជ្រុលនិយមបានបំផុសដំណឹង ថា សុខភាពរបស់សម្ដេចមិនល្អមកលាងឈាម មិនដឹងថាត្រឡប់ទៅប្រទេសកម្ពុជាវិញបានឬអត់នោះទេ។ តាមរយៈសំណេរនៅលើបណ្ដាញសង្គម នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា បានរៀបរាប់ដូច្នេះថា៖ «យើងសូមប្រាប់ទៅពួកអ្នកវិញ ថា សុខភាព ហ៊ុន សែន បន្តរស់រហូតកំចាត់ចោលពួកជ្រុលនិយមអស់ពីកម្ពុជា ទើប ហ៊ុន សែន លាចាកលោកនេះទៅ»។ សម្ដេចតេជោ បានបន្តថា សម្ដេចសូមផ្តល់យោបល់ឱ្យពួកអ្នកទាំងនោះ ការពារសុខភាពខ្លួនប្រសើរជាងគិតពីសុខភាពរបស់សម្ដេច។
បើតាមសម្ដេចតេជោ ក្រោយម៉ោង២ល្ងាច នាថ្ងៃស្អែកទី១២ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន នឹងត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។ ដូច្នេះ សម្ដេចតេជោ បានប្រាប់ពួកជ្រុលនិយមកុំបារម្មពីសម្ដេចធ្វើអីគិតពីខ្លួនឯងទៅល្អជាង ។

តែយ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្ដែងការអេរគុណដល់នាយករដ្ឋមន្ត្រីជប៉ុន ដែលបានចូលជួបសួរសុខទុក្ខសម្ដេច នាទីក្រុងតូក្យូនេះ។ សម្ដេច ថា «ទោះបីខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីទៀតក្តី តែដោយក្តីស្រឡាញ់រាប់អានក្នុងឋានៈជាមិត្តចាស់ដែលធ្លាប់ធ្វើការជាមួយគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា និងជប៉ន គឺនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វីមីអូ បានឆ្លៀតទទួលខ្ញុំនៅវិមានរដ្ឋាភិបាលនាពេលល្ងាចនេះ»។
សម្ដេចតេជោ បន្តថា «ខ្ញុំសូមអរគុណចំពោះលោក គីស៊ីដា ហ្វីមីអូ ដែលនៅបន្តរាប់អានខ្ញុំក្នុងឋានៈជាមិត្តចាស់ម្នាក់ និងបានទទួលជួបដោយក្តីស្រឡាញ់រាប់អាន។ ខ្ញុំសូមអរគុណផងដែរដល់មិត្តភក្តិទាំងអស់ ដែលមកជួបពិភាក្សាជាមួយខ្ញុំពេលខ្ញុំស្នាក់នៅទីក្រុងតូក្យូ»៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


