ព័ត៌មានជាតិ
សមណសិស្សជាង ១ ពានអង្គ/នាក់ ទទួលវិញ្ញាបនបត្រនៅវិទ្យាល័យសិរីសោភ័ណ
បេក្ខជនសមណសិស្សចំនួន ១.៦៥៩ អង្គ/នាក់ បានចូលរួមប្រឡងយកវិញ្ញាបនបត្រ ត្រី ទោ ឯក ឆ្នាំសិក្សា ២០២៣-២០២៤ នៅក្នុងវិទ្យាល័យ សិរីសោភ័ណ ស្ថិតក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមណសិស្សប្រឡងយកថ្នាក់ ត្រី ទោ ឯកនេះ ដោយមានការពិនិត្យបើកវិញ្ញាសារប្រឡង ដោយព្រះគ្រូ ធុល សុធា ព្រះមេគណខេត្តគណៈមហានិកាយ ព្រះគ្រូ វ៉ា ចិន្តា ព្រះមេគណខេត្តគណៈធម្មយុត្តិនិកាយ លោក យឹម សំណាង អភិបាល រងខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាល ក្រុងសិរីសោភ័ណ លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្ត និងសមណសិស្ស ចំនួន ១.៦៥៩អង្គ/នាក់ និងមន្ត្រីកិត្តិយសជាច្រើននាក់។

លោក បៀវ ថាន បានមានប្រសាសន៍ថា ការប្រឡងនេះ ដោយបានទទួលការណែនាំរបស់ក្រសួងធម្មការ និងសាសនា មន្ទីរធម្មការសាសនាខេត្តបន្ទាយមានជ័យ បានសហការជាមួយ សាលាគណខេត្តទាំង២គណៈ មន្រ្តីសង្ឃទាំងពីរគណៈ និងទទួលការណែនាំអនុញ្ញាតពីលោកអភិបាលខេត្តផង ដើម្បីរៀបចំការប្រឡងថ្នាក់ ត្រី ទោ ឯកនេះ។
លោក បៀវ ថាន បានបញ្ជាក់ឲ្យដឹងទៀតថា ការប្រឡងធម្មវិន័យឆ្នាំនេះមានសាមណសិស្ស សិស្សដែលជាបេក្ខជន/នារី ចូលប្រឡងរួមមានចំនួន១.៦៥៩អង្គ/នាក់ និមន្តមកពីតាមបណ្តាវត្តនានា ក្នុងក្រុង ស្រុកទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះមានថ្នាក់ត្រីមានចំនួន ៣៦បន្ទប់ មានបេក្ខសមណៈ បេក្ខជនមានចំនួន ៨៩៧ អង្គ/នាក់ ថ្នាក់ទោមាន ១៨ បន្ទប់ មានបេក្ខសមណៈ បេក្ខជនមានចំនួន៤៤៥អង្គ/នាក់ថ្នាក់ឯកមាន១៣បន្ទប់មានបេក្ខសមណៈ បេក្ខជនមានចំនួន៣១៦អង្គ/នាក់ សរុប មានចំនួន ១.៦៥៩អង្គ/នាក់ហើយវិញ្ញាសារប្រឡងមានចំនួន៤ មុខវិជ្ជា ពេលព្រឹកមាន២វិញ្ញាសាគឺវិញ្ញាសា ប្រជុំកងធម៍ និងពុទ្ធប្បវត្តិពេលរសៀលមាន២វិញ្ញាសាគឺវិញ្ញាសា ព្រះវិន័យ និងវិញ្ញាសាសាសនសុភាសិត។

ក្នុងនោះលោក យឹម សំណាង បានមានប្រសាសន៍ថា ក្នុងដំណាក់កាលទី១និតិកាលទី៧នេះដឹកនាំដោយ សម្តេច មហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានកំណត់ជាអទិភាពគឺពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គម ប្រកបដោយសីលធម៌ និងបរិយាបន្នដែលមានគោលដៅលើ ការធ្វើពលរដ្ឋភាវូបនីយកម្មឲ្យមានសមត្ថភាពប្រកបដោយសីលធម៍ គុណធម៍ សុចរិយាធម៍ សុចរិតភាព វិន័យ និងការទទួលខុសត្រូវខ្ពស់។
លោក យឹម សំណាង បានមានប្រសាសន៍បន្តទៀតថា ព្រះពុទ្ធសាសនា ជាស្ថាប័នមួយដ៏សំខាន់ បានចូលរួមយ៉ាងសកម្មក្នុងការអប់រំប្រជាពលរដ្ឋ ជាក់ស្តែង ថ្ងៃមានការប្រឡងយក ថ្នាក់ ត្រី ទោ ឯក បានអនុវត្តតាមសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនាលេខ ២១/២៣ ក.ធ.ម សរណន ស្តីពីការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ថ្នាក់ ត្រី ទោ ឯក ជាឆ្នាំលើក ទី៣១ មានបេក្ខសមណៈ បេក្ខជនចូលប្រឡង សរុប មានចំនួន ១.៦៥៩អង្គ/នាក់ រដ្ឋបាលខេត្តសូមធ្វើការកោតសរសើរដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ក្រុង ស្រុក ជាពិសេស មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមបណ្តុះបណ្តាលនូវធនធានមនុស្សស្របតាមយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល៕


វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី