ព័ត៌មានជាតិ
ខេត្តកំពង់ចាម ត្រៀមរៀបចំប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់អភិបាលខេត្ត
ខេត្តកំពង់ចាម ត្រៀមរៀបចំពិធីប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់អភិបាលខេត្តកំពង់ចាម រដូវកាលទី២ ឆ្នាំ២០២៤ នៅថ្ងៃ ទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ ការត្រៀមរៀបចំនេះ យោងតាមកិច្ចពិភាក្សារវាងគណៈកម្មការរៀបចំពាន់រង្វាន់បាល់ទាត់អភិបាលខេត្តកំពង់ចាម រដូវកាលទី២ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

លោក សុះ សាក់រ៉ូនី ប្រធានគណៈកម្មការ បានដឹកនាំគណៈប្រតិភូកីឡាចូលជួបលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដើម្បីជម្រាបពីការត្រៀមរៀបចំព្រឹត្តិការណ៍មួយនេះឡើង ដើម្បីបំផុសស្មារតីយុវជន និងប្រជាពលរដ្ឋឱ្យងាកមកលេងកីឡា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ។ បើតាមការបញ្ជាក់ពីលោក សុះ សាក់រ៉ូនី ប្រធានគណៈកម្មការរៀបចំ ព្រឹត្តិការណ៍មួយនេះគ្រោងចំណាយថវិកាជាង ៨០លានរៀល ខណៈសម្រាប់ក្រុមកីឡាករដែលទទួលជ័យលាភីពីលេខ១ ដល់លេខ៤ គឺមានប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។

លោក បានបន្ថែមថា ក្រុមកីឡា ដែលបានដាក់ពាក្យប្រកួតដណ្តើមពានរង្វាន់អភិបាលខេត្តកំពង់ចាមនេះ មាន ១៦ក្រុម ដែលមកពីតាមបណ្តាលខេត្តមួយចំនួន ដូចជា ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម ហើយព្រឹត្តិការណ៍នេះនឹងរៀបចំនៅដីឡូត៍ វីអាយអិនឌី ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕
អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


