ព័ត៌មានជាតិ
សម្ដេចធិបតី អញ្ជើញប្រធានព្រឹទ្ធសភាបារាំងធ្វើទស្សនកិច្ចនៅកម្ពុជា ក្រោយការបោះឆ្នោតព្រឹទ្ធ សភារួច
ក្នុងជំនួបជាមួយលោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង នៅទីក្រុងប៉ារីស សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញលោកប្រធានព្រឹទ្ធសភាបារាំងរូបនេះ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ខាងមុខនេះ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកប្រធានព្រឹទ្ធសភាបារាំង បានសម្តែងនូវបដិសណ្ឋារកិច្ចចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងប្រទេសបារាំងនាពេលនេះ។

ជំនួបទល់មុខជាមួយសម្ដេចធិបតី, លោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង បានរំឭកអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយទ្បែក កិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នព្រឹទ្ធសភាកម្ពុជា និងបារាំង ក្នុងរយៈកាលប្រមាណ២៥ឆ្នាំ កន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩មក។
ជាការឆ្លើយតប សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ និងបានជម្រាបលោកប្រធានព្រឹទ្ធសភា អំពីលទ្ធផលនៃជំនួបជាមួយប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង ជាពិសេសវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិលើវិស័យជាច្រើន ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ កម្ពុជា-បារាំង ជាអាទិ៍ វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងភាសា ជាដើម។ ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានអញ្ជើញលោកប្រធានព្រឹទ្ធសភាបារាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ជាពិសេសនៅក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាខែកុម្ភៈ ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ។

បន្ទាប់ពីជំនួបផ្លូវការជាមួយប្រធានព្រឹទ្ធសភាបារាំង សម្ដេចនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តធ្វើទស្សនកិច្ចក្នុងវិមានព្រឹទ្ធសភាបារាំង ដែលមានការទទួលបដិសណ្ឋារកិច្ចយ៉ាងស្និទស្នាលពីលោក Vincent EBLÉ ប្រធានក្រុមមិត្តភាពសភាបារាំង កម្ពុជា ឡាវ នៃព្រឹទ្ធសភាបារាំង ផងដែរ៕

-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


