ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌច្បារអំពៅ សំណូមពរម្ចាស់រថយន្តដឹកដី និងខ្សាច់ ចូលរួមថែរក្សាបរិស្ថានលើដងផ្លូវ
អាជ្ញាធរសាលាខណ្ឌច្បារអំពៅ សំណូមពរឱ្យម្ចាស់រថយន្តដឹកដី និងដឹកខ្សាច់ មេត្តាចូលរួមថែរក្សាបរិស្ថានលើដងផ្លូវឱ្យបានគ្រប់ៗគ្នា ដែលជារៀងរាល់ថ្ងៃប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរ បាននាំគ្នាអាណិតអាសូរដល់កម្លាំងប្រជាការពារសាលាខណ្ឌច្បារអំពៅខិតខំបោសសំអាតដីខ្សាច់ជ្រុះលើកំណាត់ផ្លូវ។

យោងតាមប្រភពពីលោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានឱ្យដឹងថា រាល់ថ្ងៃនេះគឺកម្លាំងប្រជាការពារសាលាខណ្ឌច្បារអំពៅបានចុះទៅបោសសម្អាតដីខ្សាច់ដែលជ្រុះលើផ្លូវគ្មានលោះថ្ងៃឡើយ។
លោក គុយ គឹមហ៊ាង បានបន្តទៀតថា បើសិនជាផ្អាកបោសសំអាតផ្លូវតែមួយថ្ងៃគឺច្បាស់ជាកម្ទេចដីខ្សាច់ហុយពេញលើអ្នកដំណើរ ជាក់ជាពុំខាន។

នាយករងសាលាខណ្ឌ រូបនេះ បន្តថា ដីខ្សាច់ដែលជ្រុះលើផ្លូវក្នុងមូលដ្ឋានខណ្ឌច្បារអំពៅរាជធានីភ្នំពេញច្រើនតែនៅលើកំណាត់ផ្លូវជាតិលេខ១ និងផ្លូវថៃហ្គឺរ៍ ពិសេសក្បែរគល់ស្ពាន និងលើទ្រូងស្ពានព្រែកសំរោង បង្កឡើងដោយរថយន្តដឹកដីខ្សាច់ពេលកណ្តាលអធ្រាត្រតែម្តង។ ដូច្នេះសំណូមពររបស់អាជ្ញាធរគឺសុំឱ្យម្ចាស់រថយន្តដឹកខ្សាច់មេត្តាចូលរួមថែរក្សាបរិស្ថានលើដងផ្លូវផង។ ប្រសិនបើមិនដូចច្នេះទេនោះ អាជ្ញាធរនឹងប្រើវិធានការក្តៅ ដោយឃាត់រថយន្តទុកមិនយោគយល់ នោះឡើយ៕
អត្ថបទ ៖ នរា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


