ព័ត៌មានជាតិ
នាយកវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គទី ១ ផ្តោតលើ ៣ ចំណុចសំខាន់ៗ
លោក ប៊ូ សំអាត នាយកនៃវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គទី ១ វិទ្យាស្ថានរបស់លោកគឺផ្តោតទៅលើ ៣ចំណុចសំខាន់ ដើម្បីឱ្យការបណ្តុះបណ្តាលប្រកបដោយគុណភាព សិក្ខាកាមឆាប់ទទួលបានចំណេះដឹង និងមានភាពរីករាយក្នុងការសិក្សា។

បើតាមលោក ប៊ូ សំអាត ៣ចំណុចសំខាន់មានដូចជា ទី១. ការរៀនទ្រឹស្តីនៅក្នុងថ្នាក់ ទី២. ការអនុវត្តផ្ទាល់នៅក្នុងរោងជាង និងបន្ទប់ពិសោធន៍ដែលមាននៅក្នុងសាលាផ្ទាល់ និងទី៣. ការចុះកម្មសិក្សានៅតាមរោងចក្រសហគ្រាសនានា។ សម្រាប់ដំណាក់កាលនីមួយៗសុទ្ធសឹងតែជារបៀបនៃការសិក្សាមួយធ្វើឱ្យសិស្សចង់រៀនសូត្រ និងទទួលបានចំណេះដឹងប្រកបដោយវិជ្ជាជីវៈ។

លោកបន្ថែមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គទី ១ កំពុងដំណើរការទៅយ៉ាងរលូន សិស្សានុសិស្ស សិក្ខាកាមបានមករៀនគ្រប់ៗគ្នាប្រកបដោយភាពរីករាយ។ សិក្ខាកាមចូលរួមយ៉ាងសកម្មភាពរាល់សកម្មភាពបង្រៀន សិក្សាស្រាវជ្រាវ និងការអនុវត្តន៍ផ្ទាល់នានា ផងដែរ។ តាមរយៈការយកចិត្តទុកដាក់រៀនសូត្ររបស់យុវជននេះ លោកសង្ឃឹមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់ពួកគេ នឹងទទួលបានលទ្ធផលល្អ មានសមត្ថភាពបន្ទាប់ពីរៀនចប់រយៈពេល ៤ខែខាងមុខ។

លោកគូសបញ្ជាក់ថា សម្រាប់វិទ្យាស្ថាននៅតែបន្តទទួលពាក្យយុវជនមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដដែលបើទោះបីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គទី១កំពុងដំណើរការក៏ដោយ។ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតែបន្តអាចមកចុះឈ្មោះចូលរៀន និងទទួលបានប្រាក់ឧបត្ថម្ភដដែល។

គូសបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហ៊ានមួយដំណាក់កាលទៀតហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូង។ គិតត្រឹមថ្ងៃទី២២ មករា ២០២៤ នេះ មានយុវជនចំនួន១៩៨០៦នាក់ ក្នុងនោះមាន៦៧៣ថ្នាក់បណ្តុះបណ្តាលនៅទូទាំងប្រទេស៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


