Connect with us

ព័ត៌មានជាតិ

អាវុធ​ហត្ថខេត្ត​តាកែវ​ឃាត់ខ្លួន​អ្នក​លួច​ដាំដំណាំ​កញ្ឆា​ខុសច្បាប់​ម្នាក់​នៅ​ស្រុក​គិរីវង់​

បានផុស

នៅ

បុរស​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថនៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ ធ្វើការ​ឃាត់​ខ្លួន​នៅ​ក្នុង​ចម្ការ​កញ្ឆា​ដោយ​សង្ស័យ​ជា​អ្នក​លួច​ដាំ​ដុះ​ដំណាំ​កញ្ឆា​ខុសច្បាប់​នៅ​ជួរ​ភ្នំ​បាយ៉ង់​កោ ស្រុក​កី​រី​វង់​ខេត្តតាកែវ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អនុ​សេនីយ៍ទោ ហួត វឿន នាយការិយាល័យ​ស្ដីទី ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្តតាកែវបាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​ការសម្របសម្រួល​នីតិវិធី​ដោយ​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​ក្រោម​ការបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ សហ​ការណ៍​ជាមួយ​កម្លាំង​មូលដ្ឋាន​ស្រុក​ បាន​ឡើង​រុករ​កកាប់​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជន​ខិល​ខូច​លួច​ដាំ​ខុសច្បាប់​។ ជាមួយគ្នា​នេះ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ម៉ែន ប៉ាន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ (​សង្ស័យ​ជា​អ្នក​ដាំ​ដុះ​កញ្ជា​ដោយ​ខុសច្បាប់​) រស់នៅ​ភូមិ​ជ្រោយ ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ។

លោក ហួត វឿន បញ្ជាក់ថា កម្លាំង​លោក​បានធ្វើការ​កាប់បំផ្លាញ​ដើម​កញ្ឆា​ស្រស់​ចោល​ចំនួន​១៥០​ដើម ស្មើ​១​ទីតាំង អាងស្តុ​ប​ទឹក​ចំនួន​០១ រោងស្នាក់នៅ​ចំនួន​០១ ត្រង់ចំណុច បែក​ថ្លាង​ខាងលើ​ស្ថិត​ភូមិ​ជ្រោយ ឃុំ​ព្រះបាទជាន់ជុំ ស្រុក​គីរីវង់ ដែលមាន​ផ្ទៃដី​ប្រមាណ​៦០​ម៉ែត្រការ៉េ​។​

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ២០ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ៤៧ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៥១ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម