ព័ត៌មានជាតិ
២០ឆ្នាំទៀត អស់កងទ័ពមានបទពិសោធន៍ កត្តាសំខាន់បច្ចុប្បន្ន ត្រូវរក្សានិរន្តរភាពសមត្ថភាព
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ២០ឆ្នាំខាងមុន នឹងមិនមានកងទ័ពមានបទពិសោធន៍ប្រយុទ្ធ ដូចនេះអ្វីដែលជាកត្តាសំខាន់ គឺបច្ចុប្បន្នត្រូវធ្វើឱ្យមាននិរន្តរភាព និងចីរភាព នៃសមត្ថភាព និងការបង្កើនជាប្រចាំនូវសមត្ថភាពការពារជាតិរបស់កងទ័ព។

ប្រសាសន៍នៅថ្ងៃនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិបតី អញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ២៤ មករា ១៩៩៩-២៤ មករា ២០២៤ ទីបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយមានការបង្ហាញកម្លាំងកងទ័ព និងយុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការកសាងសមត្ថភាពកងទ័ព គឺជាកិច្ចការសំខាន់ ប៉ុន្តែការធានានិរន្តរភាព នៃសមត្ថិភាពកងទ័ព កាន់តែសំខាន់។ យោធិនបច្ចុប្បន្ន គឺមានលាយគ្នារវាងនាយទាហានដែលមានបទពិសោធន៍ប្រយុទ្ធយូរឆ្នាំជាមួយ នាយទាហាន នាយទាហានរង និង ពលទាហានថ្មី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “២០ឆ្នាំទៀត គឺប្រាកដនៅសល់តែ នាយទាហាន នាយទាហានរង និង ពលទាហាន ដែលពុំមានបទពិសោធន៍នោះទេ។ យើងត្រូវធ្វើឱ្យបទពិសោធន៍ប្រយុទ្ធបានផ្ទេរពីនាយទាហាន យោធិនពីមួយជំនាន់ ទៅមួយជំនាន់ទៀត ត្រូវធានាឱ្យបានម្ចាស់ការ។ ហើយនៅកងទ័ពជើងគោកយើងបានធ្វើកិច្ចការនេះច្រើន អគ្គបញ្ជាការ ក្រសួងការពារជាតិ ក៏បានយកចិត្តទុកដាក់ទៅលើការងារនេះ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា សម្ដេចនៅចងចាំ កាល៥ឆ្នាំមុន ពេលដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញមក ទីបញ្ជាការដ្ឋានកងទ័ពជើងគោកនេះ នៅក្នុងខួបទី២០ គឺសម្ដេចតេជោ ក៏បានសង្កត់ធ្ងន់ទៅលើការហ្វឹកហ្វឺនសមត្ថភាពកងទ័ព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានបញ្ជាក់បន្ថែមថា៖ “អ៊ីចឹងការធានានូវសមត្ថភាពបច្ចុប្បន្ន ជាកត្តាសំខាន់ ប៉ុន្តែអ្វីដែលជាកត្តាសំខាន់ គឺការធ្វើឱ្យមាននិរន្តរភាព និងចីរភាព នៃសមត្ថភាព និងការបង្កើនជាប្រចាំនូវសមត្ថភាពការពារជាតិរបស់កងទ័ពយើងទៅថ្ងៃអនាគត រាប់រយឆ្នាំតទៅទៀត នេះគឺជាកិច្ចការចាំបាច់ដែលត្រូវធានា។ បើសិនយើងអាចធានាតែឥឡូវមានមេទាហានមានបទពិសោធន៍ប្រយុទ្ធ ហើយមិនបានផ្ទេរនូវជំនាញនេះទេ យើងចប់ហើយ”។

គួរបញ្ជាក់ថា ការរៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ហាការដ្ឋានកងទ័ពជើងគោក ក្នុងស្មារតីរំលឹកឡើងវិញ នូវវីរភាពដ៏ថ្លៃថ្លារបស់វីរជន និងវីរយុទ្ធនារីកងទ័ពជើងគោក ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងបន្តរួមចំណែកគោរព និងអនុវត្តនូវទស្សនៈវិស័យ កម្មវិធី នយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

យោងតាមកម្រងសាវតារៀបចំដោយបញ្ជាការដ្ឋានកងទ័ពជើងគោក បានឱ្យដឹងថា កងទ័ពជើងគោក មានប្រវត្តិជាយូរលង់ណាស់មកហើយ ដោយគិតចាប់ពីសតវត្សរ៍ទី១ (ឆ្នាំ៥០ នៃគ.ស) គឺពេលដែលក្សត្រប្រទេសដំបូងបានសោយរាជ្យក្នុងទឹកដីខ្មែរ ពោលគឺចាប់តាំងពីសម័យនគរភ្នំ រហូតមកដល់បច្ចុប្បន្ន ហើយកងទ័ពជើងគោក ត្រូវបានបានវិវត្តន៍ប្រែប្រួលជាច្រើនលើកច្រើនសារ ទៅតាមសម័យ និងដំណាក់កាលនីមួយៗ។

ក្រោមព្រះរាជបូជីយកិច្ចដឹកនាំ ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទាមទារបានឯករាជ្យពេញបរិបូរណ៍ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយក៏ជាពេលដែលកងយោធពលខេមរភូមិន្ទ ត្រូវបានបដិសន្ធិឡើងពេញលក្ខណៈ ដោយបានបង្កើតនូវអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ (កងទ័ពជើងគោក) កងទ័ពជើងអាកាសភូមិន្ទ និងកងទ័ពជើងទឹកភូមិន្ទ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


