ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ជំរុញឱ្យក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៧ យកចិត្តទុកដាក់លេីផ្នែកគុណភាព បច្ចេកទេស
រដ្ឋលេខាធិការក្រសួងសារធារណការ និងដឹកជញ្ជូន លោកលីម ស៉ីដេនីន បានជំរុញឲ្យក្រុមហ៊ុនទទួលម៉ៅការ និងក្រុមជាងធ្វេីយ៉ាងណាបង្កេីនយកចិត្តទុកដាក់លេីផ្នែកគុណភាព និងពិនិត្យឲ្យច្បាស់លេីការងារបច្ចេកទេសបាតក្រោមនៃផ្លូវ ក៏ដូចគ្រឹះនៃស្ពាន មន្ត្រីជាន់ខ្ពស់បានជំរុញក្រុមហ៊ុនសាងសង់បែបនេះ ក្នុងពេលចុះពិនិត្យការងារវឌ្ឍនាភាពស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លងពីស្គន់ ស្រុកជេីងព្រៃ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារកំពុងដំណេីរការគម្រោងមួយនេះជារៀងរាល់ថ្ងៃ ដោយពិនិត្យមេីលលេីគុណភាពកិនបង្ហាប់គ្រឹះក្រោមនៃផ្លូវ ដោយឡែកផ្នែកស្ពានវិញក្រុមការងារកំពុងធ្វេីជាហូហែហេីយ ខណៈស្ពានមួយចំនួនត្រូវវាយកម្ទេចចោល កសាងឡេីងវិញឲ្យត្រូវតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ។
លោក លីម ស៉ីដេនីន បានលេីកទឹកចិត្តឲ្យក្រុមការងាររបស់ក្រុមហ៊ុនទទួលម៉ៅការ តាមដានលេីការងារជាប្រចាំ និងត្រូវរាយការណ៍លទ្ធផលការងារស្ថាបនាផ្លូវមួយនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដេីម្បីឲ្យគុណភាពផ្លូវ និងស្ពានអាចប្រេីប្រាស់បានយូរអង្វែង។
គួរបញ្ជាក់ថា គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជាបួនគន្លង ចំណុចចាប់ផ្ដើមពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម មានប្រវែងសរុប ជាង៤៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់របស់សម្ដេចតេជោ ហ៊ុន សែន។ តាមការគ្រោងទុកផ្លូវមួយខ្សែរនេះ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៦ ដែលចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទនិងរូបភាព៖ ឡេក ចាន់ពេជ្រ






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


