ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ គណៈកម្មការរៀបចំការប្រឡងប្រជែង បានសិក្សារៀបចំគ្រប់លទ្ធភាព ផ្អែកលើគោលការណ៍ ៥
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង លើកឡើងថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានសិក្សារៀបចំគ្រប់លទ្ធភាព ធ្វើយ៉ាងណាធានាបាននូវការប្រឡងផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសារបស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា កាលពីព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ នៅមណ្ឌលប្រឡងវិញ្ញាសាសរសេរ ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានសិក្សារៀបចំគ្រប់លទ្ធភាព ធ្វើយ៉ាងណាធានាបាននូវការប្រឡងផ្អែកលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ក្នុងគោលដៅផ្តល់នូវភាពស្មើៗ គ្នា ជូនដល់បេក្ខជនប្រឡង ក្នុងស្មារតី «ចេះ គឺ ជាប់» «ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត»។ ក្នុងន័យនេះ សូមបេក្ខជនទាំងអស់ គោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវវិធានទាំងឡាយដែលបានកំណត់ដោយគណៈកម្មការប្រឡងប្រជែង ជៀសវាងការប្រាសចាកសេចក្ដីណែនាំដោយប្រការណាមួយដែលនាំឲ្យប៉ះពាល់ដល់ការប្រឡង និងឱកាសប្រឡងប្រជែង។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តថា ការតាក់តែងវិញ្ញាសាសរសេរសម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាននិងកំពុងដំណើរការនាព្រឹកនេះ។ វិញ្ញាសានីមួយៗ រួមមាន ៖ (១)វប្បធម៌ទូទៅ (២)ជីវវិទ្យា (៣)ភាសាអង់គ្លេស នឹងត្រូវបានតាក់តែងច្រើនជាងមួយជម្រើស ហើយ ឯកឧត្ដម នឹងជ្រើសរើសជម្រើសណាមួយក្នុងចំណោមវិញ្ញាសាទាំងនោះ។ បន្ទាប់មកវិញ្ញាសាដែលបានជ្រើសរើសរួចរាល់ នឹងត្រូវបានថតចម្លងសម្រាប់ចែកជូនបេក្ខជនប្រឡងប្រជែងនាពេលរសៀលនេះ ដែលចាប់ផ្ដើមពីវេលាម៉ោង ១២ និង ៣០ នាទី តទៅ។

ជាមួយគ្នានេះ ក្នុងនាមប្រធានគណៈមេប្រយោគ និងក្នុងនាម ឯកឧត្ដម ហ៊ុន ម៉ានី ផ្ទាល់ ,ឯកឧត្ដម សូមជូនពរបេក្ខជនទាំងអស់ ទទួលបានលទ្ធផលជាទីគាប់ចិត្ត ដោយក្តីមោទនៈគ្រប់ៗ គ្នា៕
អត្ថបទ ៖ ពិសី








-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


