ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទូតអឺរ៉ុប និងទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ធ្វើទស្សនកិច្ច និងដាំកូនឈើនៅបឹងទន្លេសាប
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមាជិកជាច្រើនរូបផ្សេងទៀត បានធ្វើទស្សនកិច្ច និងដាំកូនឈើ នៅតំបន់ព្រៃលិចទឹក រ៉ាមសារ ព្រែកទាល់នៅក្នុងភូមិសាស្រ្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ។

ក្រុមប្រតិភូនៃទូតសហភាពអឺរ៉ុប និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាំកូនឈើប្រមាណជាង២ពាន់ដើមនៅក្នុងតំបន់ព្រៃលិចទឹក បឹងទន្លេសាបនេះ។ ការដាំកូនឈើទាំងនេះ ក្នុងគោលបំណងអភិរក្ស និងការពារព្រៃលិចទឹកដែលជាជម្រកដ៏សំខាន់នៃពពួកជីវៈចម្រុះនៅបឹងទន្លេសាប។ ម្យ៉ាងទៀត ក៏ជាការថែរក្សា ការពារបឹងទន្លេសាបដែលជាជង្រុកត្រីដ៏ធំរបស់កម្ពុជាផងដែរ។
ទស្សនកិច្ច និងការដាំកូនឈើនៅថ្ងៃនេះ គឺជាផ្នែកមួយនៃយុទ្ធនាការForOurPlanet របស់សហភាពអឺរ៉ុប។ សម្រាប់កម្ពុជា យុទ្ធនាការ ForOurPlanet ជាគំនិតគំនិតផ្តួចផ្តើមដោយសហភាពអឺរ៉ុប ក្នុងការគិតគូរ និងការពារបរិស្ថាននៅកម្ពុជា ដែលមានភាពទូលំទូលាយចាប់តាំងពីគម្រោងអភិរក្ស និងកសិកម្មប្រកបដោយនិរន្តរភាពរហូតដល់ កិច្ចខិតខំប្រឹងប្រែងថាមពលកកើតឡើងវិញ និងកម្មវិធីបង្កើនការយល់ដឹងដល់សហគមន៍។ សកម្មភាពនានានៅក្នុងយុទ្ធនាការមានដូចជា EU កំពុងគាំទ្រយ៉ាងសកម្មចំពោះការផ្លាស់ប្តូររបស់កម្ពុជាទៅកាន់សេដ្ឋកិច្ចបៃតង មានកម្រិតកាបូនទាប និងធន់នឹងអាកាសធាតុ។ ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយនិរន្តរភាពមានសារៈសំខាន់សម្រាប់អនាគតរបស់ប្រទេសកម្ពុជា និងការការពារជីវចម្រុះ និងព្រៃឈើដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាគឺជាទំនួលខុសត្រូវរួម។

ដោយឡែក បើនិយាយទូទៅ យុទ្ធនាការ ForOurPlanet គឺជាយុទ្ធនាការរួមរបស់សហភាពអឺរ៉ុបដែលអំពាវនាវឱ្យមានសកម្មភាពដោះស្រាយវិបត្តិអាកាសធាតុ និងធម្មជាតិនៅទូទាំងពិភពលោក។ យុទ្ធនាការនេះត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃ CoP27 និង CoP15 ក្នុងឆ្នាំ ២០២២ ហើយយុទ្ធនាការនេះ ត្រូវបានអនុវត្តដោយស្ថាប័ននៃសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល និងប្រតិភូសហភាពអឺរ៉ុបជុំវិញពិភពលោក រួមទាំងនៅកម្ពុជាផងដែរ។ គោលដៅចម្បងរបស់វា គឺដើម្បីលើកកម្ពស់ការយល់ដឹង និងអំពាវនាវឱ្យមានសកម្មភាពរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមខាងបរិស្ថានដែលកាន់តែធ្ងន់ធ្ងរនាបច្ចុប្បន្ននេះ។

ប្រតិភូសហភាពអឺរ៉ុបនៅទូទាំងពិភពលោកបានចូលរួមយុទ្ធនាការ «ForOurPlanet» ដើម្បីរំលេចការរួមចំណែករបស់ពួកគេលើការងារបរិស្ថានផ្សេងៗដូចជា សកម្មភាពដាំដើមឈើ និងស្តារធម្មជាតិឡើងវិញ និងសកម្មភាពពាក់ព័ន្ធដូចជា ការថែទាំដើមឈើ ការបណ្តុះកូនឈើ សកម្មភាពប្រឆាំងនឹងការកើនឡើងនៃដីខ្សាច់ ឬការរិចរិលដី។ សកម្មភាពអាកាសធាតុ គឺគំនិតផ្តួចផ្តើមដែលជំរុញការទទួលយកថាមពលកកើតឡើងវិញ បង្កើនប្រសិទ្ធភាពថាមពល និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ការអភិរក្សជីវៈចម្រុះ មានកិច្ចខិតខំប្រឹងប្រែងដែលផ្តល់អាទិភាពដល់ការការពារព្រៃឈើ សមុទ្រ និងប្រព័ន្ធអេកូឡូស៊ីចម្រុះ។
ជាមួយគ្នានេះ គឺការការពារមហាសមុទ្រ ដោយគម្រោងមានគោលបំណងកាត់បន្ថយការបំពុលសមុទ្រ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងគាំទ្រវិធីសាស្ត្រនេសាទប្រកបដោយនិរន្តរភាព។ ការគ្រប់គ្រងកាកសំណល់ ដែលជាយុទ្ធសាស្រ្ត ដើម្បីបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយការ បង្កើតកាកសំណល់។ ចុងក្រោយ គឺការធ្វើកសិកម្មប្រកបដោយនិរន្តរភាព ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើជាម្ចាស់នៃបច្ចេកទេសកសិកម្មស្របតាមប្រព័ន្ធអេកូឡូស៊ី «គ្មានការកាប់បំផ្លាញព្រៃឈើ» ដែលមិនប៉ះពាល់ដល់បរិស្ថាន និងកាត់បន្ថយផលប៉ះពាល់បរិស្ថានដោយសកម្មភាពកសិកម្ម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ