ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ប្រាប់ទៅអាជ្ញាធរឱ្យរឹតបន្តឹងការផ្សាយគ្រឿងស្រវឹងលើផ្ទាំងប៉ាណូតាមទីសាធារណៈ
សម្ដេចនាយករដ្ឋមន្ត្រី ប្រាប់ទៅអាជ្ញាធរពាក់ព័ន្ធឱ្យរឹតបន្ដឹងការផ្សាយគ្រឿងស្រវឹងនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈទូទាំងប្រទេស ខណៈសម្ដេចនាយករដ្ឋមន្ត្រី បានណែនាំក្រសួងពាក់ព័ន្ធរៀបចំបង្កើតក្រមប្រតិបត្តិមួយ ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះ។

ការណែនាំរបស់សម្ដេចធិបតីបែបនេះ ខណៈមានការសម្គាល់ឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងកំពុងវាយ លុកយ៉ាងខ្លាំង និងយ៉ាងទូលំទូលាយ ជាពិសេសនៅតាមប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាតាមរយៈនៅលើផ្ទាំងប៉ាណូនៅតាម ទីសាធារណៈនានាទូទាំងប្រទេសកម្ពុជា។
ដើម្បីកាត់បន្ថយការផ្សព្វផ្សាយនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយគ្រឿងស្រវឹងលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យក្នុងការដាក់ផ្សាយ។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងព័ត៌មាន សហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំរៀបចំបង្កើតនូវក្រមប្រតិបត្តិមួយជាក់លាក់ ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។

បើតាមការគូសបញ្ជាក់ពីសម្ដេចធិបតី ការរឹតបន្តឹងលើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងពេលនេះ គឺដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។
ជាការកត់សម្គាល់ ការណែនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីនាពេលនេះ ស្របពេលដែលកម្លាំងសមត្ថកិច្ច បាននិងកំពុងអនុវត្តយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យលើអ្នកបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនៅរាជធានីភ្នំពេញ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


