ព័ត៌មានជាតិ
អគ្គនាយកស៊ីម៉ាក់សង្វេកស្រ្តីខ្មែរមួយក្រុមបរិភោគសាច់សុនខផ្សាយតាម Tik Tok
នៅក្នុងហ្វេសប៊ុក លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានបង្ហាញអារម្មរណ៍ថា «ខ្ញុំពិតជាមានក្តីរន្ធត់និងសង្វេកខ្លាំងណាស់ ដោយប៉ុន្មានថ្ងៃនេះឃើញស្ត្រីខែ្មរប៉ុន្មាននាក់ចំអិននិងបរិភោគសាច់សុនខ (ឆ្កែ) ហើយធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម (Tik Tok)។ ពួកគេបាននាំគ្នាចំអិនសាច់ឆ្កែនិងបរិភោគខ្លែមស្រា ដោយគ្មានការអៀនខ្មាសអ្វីបន្តិចសោះឡើយ»។
«ខ្ញុំសង្វេកនិងសោកស្តាយបំផុតចំពោះទង្វើរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ ដែលធ្វេីឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តំលៃស្ត្រីខែ្មរដ៍ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វើដែលគួរតែមានច្បាប់ហាមឃាត់»។ លោកអគ្គនាយកស៊ីម៉ាក់បានថ្លែងយ៉ាងដូច្នេះ។
នៅចំពោះមុខ លោកសូមសំណូមពរកំលាំងសមត្ថកិច្ចពាក់ពន្ធ័ជាពិសេសក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងវប្បធម៌ ជួយចាត់វិធានការអប់រំចំពោះមុខសញ្ញាល្មើសនេះ។

បន្ថែមពីនេះ លោកក៏លើកឡើងជាយោបល់ក្នុងកាល:ទេស:នេះ អាចជាពេលវេលាយ៉ាងចាំបាច់ក្នុងការរៀបចំច្បាប់ជាតិមួយហាមឃាត់ការបរិភោគសាច់សុនខ ដូចបណ្តាប្រទេសចំរើនជឿនលឿនមួយចំនួនលើពិភពលោក។
លោកលើកជាឧទាហរណ៍សូម្បីតែក្រុងហាណូយប្រទេសវៀតណាម ក៏គិតគូររៀបចំច្បាប់ហាមបរិភោគសាច់សុនខ ប្រយោជន៍ដើម្បីចូលរួមទាក់ទាញទេសចរបរទេសផងដែរ។

បើតាម លោក ហេងរតនា អង្គភាពស៊ីម៉ាក់តែងតែយកចិត្តទុកដាក់អាណិតស្រលាញ់សត្វសុនខជាសហការីដ៍ស្មោះត្រង់និងកំលាំងជំនាញជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសប្រជាពលរដ្ឋដែលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់សង្គ្រាម៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


