ព័ត៌មានជាតិ
សត្វស្មោញក្លាយជាមេដែកឆក់ទាញភ្ញៀវទេសចរសម្រុកទៅទស្សនាដែនបឹងទន្លេសាប
កំណើនភ្ញៀវទេសចរក្នុងដែនបឹងទន្លេសាបក្នុងខេត្តបាត់ដំបងបានងើបឡើងជាបណ្តើរៗ ជាមួយសន្ទុះភ្ញៀវកើនឡើងជាបន្តបន្ទាប់។
ប្រធានសហគមន៍អេកូទេសចរណ៍ លោក តន់ ណៃ បានឲ្យដឹងថា នៅតំបន់ដែនបឹងទន្លេសាប ក្នុងទឹកដីនៃខេត្តបាត់ដំបងមានកំណើនភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុកមកកម្សាន្តយ៉ាងច្រើន ក្រោយស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល។


ក្នុង ១ ខែ មានភ្ញៀវជាតិនិងអន្តរជាតិចន្លោះពី ១០០ ទៅ ១៥០ នាក់ ហើយលោកសង្ឃឹមថា ក្នុងឆ្នាំ២០២៤ នឹងបានល្អប្រសើរជាងនេះ តាមរយះភាពទាក់ទាញនៃហ្វូងសត្វស្លាប (សត្វស្មោញ)។
លោកបន្តថា ភ្ញៀវមកទស្សនាមើលហ្វូងសត្វស្លាបជាពិសេសសត្វស្មោញ ទស្សនាផ្ទះបណ្តែតទឹក និងបានស្វែងយល់ក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិ រួមទស្សនាកន្លែងលក់សម្ភារ:អនុស្សាវរីយ៍របស់សហគមន៍ផង។
ប្រជាពលរដ្ឋរស់នៅភូមិបាក់ព្រា និងព្រែកត្រប់បានលើកឡើងប្រហាក់ប្រហែលគ្នាថា ឆ្នាំនេះសត្វស្មោញបានកើនឡើងគួរឲ្យកត់សម្គាល់ ខណះភ្ញៀវទេសជាតិនិងអន្តរជាតិតែងចូលចិត្តទស្សនាហ្វូងសត្វប្រភេទនេះជាងសត្វប្រភេទផ្សេងទៀត។

“ពួកខ្ញុំឃើញមានសត្វកើនឡើងសប្បាយចិត្ត ពួកខ្ញុំគិតថាការកើនឡើងនេះ តាមរយះការទប់ស្កាត់ក្រុមព្រានបានល្អហើយសត្វផ្សេងក៏មានការកើនឡើងដែរក្នុងឆ្នាំ២០២៤នេះ”។ នេះបើតាមពលរដ្ឋប្រាប់ឲ្យដឹង។
បើតាមអាជ្ញាធរមូលដ្ឋានបានលើកឡើងថា តាមការសង្កេតទាំងខ្មែរទាំងបរទេស គឺចូលចិត្តមើលហ្វូងសត្វស្មោញ ខណៈដែលអាជ្ញាធរមូលដ្ឋានភូមិឃុំក៏ចូលរួមពង្រឹងការទប់ស្កាត់ ការបរបាញ់សត្វឬដាក់អន្ទាក់ជាប្រចាំផងដែរ។
រហូតមកដល់ពេលនេះ មិនទាន់មានមន្ត្រីជំនាញបញ្ជាក់ថា តើប្រភេទសត្វស្មោញដែលជាមេដែកឆក់ទាញកំណើនភ្ញៀវរហូតដល់ពេលនេះបានកើនដល់កម្រិតណានៅឡើយ។

ហ្វូងសត្វស្មោញមានជម្រកនៅចំណុចព្រែកទាល់ និងចំណុចស្ទឹងសែនក្នុងស្រុកឯកភ្នំ ដែលចំនួនកើនឡើងយ៉ាងខ្លាំងពី ៥០០ ក្បាល ឡើងជិតដល់ ៨ ០០០ ក្បាល ដែលចំនួននេះមន្ត្រីជំនាញបានចាត់ទុកថាជាចំនួនច្រើនជាងគេនៅប៉ែកអាសុីអាគ្នេយ៍សម្រាប់សត្វដ៏កម្រមួយប្រភេទនេះ។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានលើកឡើងដែរថា នៅតំបន់ទេសចរណ៍ដែនបឹងទន្លេសាបក្នុង ១ ឆ្នាំ ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តបានតែ ៦ ខែចាប់ពីចន្លោះខែកក្កដា ហើយចាប់ពីខែមករាដល់ខែកុម្ភះ ទឹកមានស្ថានភាពរាក់ ធ្វើដំណើរមិនកើត។
លោកថា ក្រោយពីមានការធ្លាក់កំណើនភ្ញៀវក្នុងកាល:ទេស:កូវីដ១៩ តំបន់បឹងទន្លេសាក្នុងឆ្នាំ ២០២៣ បានកើនឡើងវិញជាបន្តបន្ទាប់ ហើយលោកសង្ឃឹមថា ក្នុងឆ្នាំ២០២៤ នឹងកំណើនហក់ឡើង តាមរយះមន្ត្រីមន្ទីរធ្វើការណែនាំនិងផ្សព្វផ្សាយអំពីសក្តានុពលនៅតំបន់នោះ រួមនិងតំបន់រមនីយ៍ដ្ឋាននានាក្នុងខេត្ត ដែលបានពង្រឹងសេវាកម្ម ធ្វើយ៉ាងណាឲ្យបានប្រសើរ ដើរទន្ទឹមនិងផាសុខភាព និងសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ សម្រាប់ភ្ញៀវទៅកម្សាន្តទាំងអ្នកក្នុងស្រុកនិងក្រៅស្រុកឲ្យមានទំនុកចិត្តនិងកក់ក្តៅ ក្នុងដំណើរកម្សាន្តរបស់ពួកគេ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ