ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ ៖ បុណ្យចូលឆ្នាំចិនឆ្នាំនេះ មានសិស្សមករៀនយ៉ាងច្រើនលើសលប់ជាងឆ្នាំមុនៗ
លោក ស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យប្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍នៅរសៀលថ្ងៃទី១២កុម្ភៈនេះថា នៅក្នុងពិធីបុណ្យចូលប្រពៃណីឆ្នាំចិនវៀតណាមឆ្នាំនេះមានសិស្សានុសិស្សមករៀនយ៉ាងច្រើនលើសលប់រហូតដល់ទៅជិត១០០ភាគរយខ្ពស់ជាងឆ្នាំមុនៗ។

លោកស្រីបានបន្តថា ការដែលសិស្សមករៀនច្រើនលើសលប់នេះដោយសារការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូពិសេសមានការចូលរួមពីមាតាបិតាផ្ទាល់។

លោកស្រីបានបន្តទៀតថា «យោងតាមរបាយការណ៍របស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញសិស្សមានវត្តមានចំនួន ៩៩.៩៣ ភាគរយ ដែលបញ្ជាក់ពីដំណើរការតាមប្រក្រតីរបស់សាលារៀនគ្រប់កម្រិតនៅគ្រប់ខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ»។

លោកស្រីបានបន្ថែមថា ការដែលសិស្សមករៀនច្រើនលើសលប់នេះមកពីសិស្ស អាណាព្យាបាលសិស្សនិងលោកគ្រូអ្នកគ្រូបានយល់ដឹងពីការផ្សព្វផ្សាយរបស់ក្រសួងក៏ដូចជាមន្ទីរអប់រំរាជធានីភ្នំពេញថាបុណ្យចូលឆ្នាំចិនមិនមែនជាបុណ្យប្រពៃណីរបស់ខ្មែរនិងមិនមាននៅក្នុងប្រតិទិននៃថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាលដែរ។

លោកស្រីបានបញ្ជាក់ថា ក្រៅពីចំណុចខាងលើ លទ្ធផលនេះក៏បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ។ រីឯមាតាបិតាក៏មើលឃើញពីសារៈសំខាន់នៃការសិក្សា ពិសេសការពង្រឹងការគុណភាពអប់រំដែលទាមទារចាំបាច់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២កុម្ភៈនេះថាមុនពិធីបុណ្យចូលឆ្នាំចិនមកដល់មន្ទីរតែងតែរៀបចំកិច្ចប្រជុំជាមួយនាយកសាលានៅរាជធានីភ្នំពេញដើម្បីណែនាំឱ្យសាលានីមួយៗធ្វើការប្រជុំផ្សព្វផ្សាយដល់សិស្សនិងគ្រូឱ្យបានយល់ច្បាស់ពិសេសនៅពេលម៉ោងគោរពទង់ជាតិថាបុណ្យចូលឆ្នាំចិននេះមិនមែនជាថ្ងៃឈប់សម្រាករបស់ខ្មែរយើងទេ។ ដូចនេះលោកគ្រូអ្នកគ្រូត្រូវមកបង្រៀន និងសិស្សានុសិស្សត្រូវមករៀនដូចថ្ងៃធម្មតា។

លោកបានបន្ថែមទៀតថា បុណ្យចូលឆ្នាំចិនឆ្នាំនេះមន្ទីរមិនបានបង្កើតគណៈកម្មការឃ្លាំមើលតាមសាលានៅរាជធានីភ្នំពេញដូចឆ្នាំមុនទេ ដោយឱ្យតាមសាលានានាមានភាពម្ចាស់ការក្នុងការគ្រប់គ្រងការបង្រៀននិងរៀនរៀងៗខ្លួន។ ប៉ុន្តែគណៈគ្រប់គ្រងសាលាទាំងអស់ត្រូវរាយការណ៍តាមគ្រុបតេឡេក្រាម២ដងក្នុង១ថ្ងៃ គឺពេលព្រឹកនិងពេលរសៀលមកមន្ទីរដើម្បីគ្រប់គ្រងវត្តមានគ្រូនិងសិស្សឱ្យបានល្អ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


