ព័ត៌មានជាតិ
ឆេះកសិដ្ឋានចិញ្ចឹមមាន់ ខាតបង់ទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារ
កសិដ្ឋានចិញ្ចឹមមាន់ដ៏ធំមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ ដោយបានបំផ្លាញទ្រព្យសម្បត្តិអស់ប្រមាណ២០ម៉ឺនដុល្លារ។

ហេតុការណ៍នេះបានកើតឡើង នាថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ៤ទៀបភ្លឺ ដោយមានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចក្រុមទី១៤ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដោយអគ្គិភ័យបានឆាបឆេះរោងកសិដ្ឋានចិញ្ចឹមមាន់របស់ឈ្មោះ ឌិប ផាឌីន ភេទប្រុស អាយុ ៤២ ឆ្នាំរស់នៅកន្លែងកើតហេតុខាងលើ ។

បើតាមការរៀបរាប់ពីម្ចាស់កសិដ្ឋាន បញ្ជាក់ប្រាប់សមត្ថកិច្ចថា ករណីនេះបណ្តាលឱ្យខូចខាតដូចជា ឆេះរថយន្តចំនួន ២ គ្រឿង ម៉ូតូចំនួន ៣ គ្រឿង រោងមាន់ធ្វើអំពីឈើប្រក់ស័ង្កសីចំនួន ២ ខ្នង ដែលមួយខ្នងៗ មានទំហំ ៨ គុណ ៦០ ម៉ែត្រ រោងដាក់ឡានចំនួន ១ ខ្នង ទំហំ ១៥ គុណ ១២ ម៉ែត្រ ងាប់មាន់ពីរោង សរុប ១២.០០០ ក្បាល និងសម្ភារៈប្រើប្រាស់មួយចំនួនធំ សរុបការខូចខាតគិតជាទឹកប្រាក់ប្រហែល ២០ ម៉ឺនដុល្លាអាមេរិក។

បើតាមម្ចាស់កសិដ្ឋាន មូលហេតុដែលបណ្ដាលឱ្យកើតមានអគ្គិភ័យនេះ ដោយសារឆេះប្រពន័្ធហ្គាសកំដៅពងមាន់។ បើទោះបីជារថយន្តរបស់អធិការដ្ឋាន រួមនិងរថយន្តរបស់ស្នងការដ្ឋានជាច្រើនគ្រឿង ចេញប្រតិបត្តិការយ៉ាងណាក៏ដោយ ក៏បានត្រឹមតែបាញ់ទប់ស្កាត់កុំឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋតែប៉ុណ្ណោះ ឯទីតាំងខាងលើត្រូវបានឆេះទាំងស្រុង ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


