ព័ត៌មានជាតិ
ជិតប្រមូលផល! កសិករដាំឆៃថាវមួយរូប បង្ហាញការព្រួយបារម្ភពីបញ្ហាទីផ្សារលក់ចេញ
កសិករដាំឆៃថាវមួយរូប នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កំពុងព្រួយបារម្ភពីបញ្ហាទីផ្សារលក់ចេញផលិតផលកសិកម្មរបស់ខ្លួន ខណៈការប្រមូលផល នឹងឈានចូលមកដល់ឆាប់ៗនេះ។
ធ្លាប់ជានិស្សិត ជំនាញ ក្សេតសាស្រ្ដ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម យុវជន ប្រាយ រ៉ាវុធ បច្ចុប្បន្នជាម្ចាស់ចំការឆៃថាវ ស្ថិតនៅភូមិ សំរោងពងទឹក ឃុំ ភារីមានជ័យ ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ។
លោកបានប្រាប់កម្ពុជាថ្មីថា បន្ទាប់ពីបានបញ្ចប់ការសិក្សាបរិញ្ញាបត្រខាងកសិកម្ម រួមមក លោក ជ្រើសរើសចាប់យកមុខរបរជាកសិករដាំ បន្លែឆៃថាវ ស្ពៃ និងត្រឡាច សណ្ដែកកួរ ទៅតាមរដូវកាលនីមួយៗ ក្នុងស្រុកកំណើតរបស់ខ្លួន។ រ៉ាវុធ បានប្រាប់បន្តថា នាពេលខាងមុខនេះ លោកនឹងត្រៀមប្រមូលទិន្នផលឆៃថាវ ប្រមាណជាង ២០តោន។


យុវជន ប្រាយ រ៉ាវុធ បានបន្ថែមទៀតថា សម្រាប់ការដាំឆៃថាវ របស់លោកក្នុងមួយឆ្នាំៗ គឺទទួលបានទិន្នផលល្អណាស់ តែអ្វីដែលជាឧបសគ្គធំបំផុតនោះ គឺទីផ្សារលក់ចេញ ដែលឆ្នាំទៅមុន ឆៃថាវរបស់លោក លក់ចេញទៅកាន់ទីផ្សារក្នុងតម្លៃមិនទៀងទាត់ នោះទេ។

យុវជនរូបនេះ បានអះអាងថា «នៅចំពេលរដូវសម្បូរ ឆៃថាវក៏ធ្លាក់ថ្លៃមកនៅត្រឹម ១គីឡូ ៤០០រៀល ចំណែកពេលមិនសូវសម្បូវវិញ បានថ្លៃគួរសម ដោយក្នុង ១គីឡូ តម្លៃ ១៣០០រៀល ទៅតាមតម្រូវការទីផ្សារតែប៉ុណ្ណោះ»។

ក្នុងនាមជាកសិករមួយរូប យុវជន ប្រាយ រ៉ាវុធ បានអំពាវនាដល់ប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រផលិតផលក្នុងស្រុក មិនថាជាប្រភេទបន្លែ ផ្លែឈើ ឬត្រី សាច់ នោះទេ។ លោកថា ការដែលជួយគាំទ្រផលិតផលក្នុងស្រុកឱ្យបានច្រើន គឺជាចូលរួមលើកទឹកចិត្តប្រជាកសិករ និងជួយជំរុញសេដ្ឋកិច្ចជាតិ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


