ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ចុះពិនិត្យការរៀន និងបង្រៀន នៅគ្រឹស្ថានសិក្សា ក្នុងខេត្តកំពង់ធំ
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារទស្សនកិច្ច ពិនិត្យការងាររៀន និងបង្រៀននៅគ្រឹស្ថានសិក្សា ក៏ដូចជាឈ្វេងយល់ពីមតិយោបល់ បញ្ហាប្រឈមផ្សេងៗ នៅស្ថានសិក្សា ចំនួន៣ ក្នុងខេត្តកំពង់ធំ គឺ វិទ្យាល័យហ៊ុនសែនស្រះបន្ទាយ អនុវិទ្យាល័យ ហ៊ុនសែនគ្រើលអណ្តូងពោធិ៍ ក្នុងស្រុកតាំងគោក និងសាលាបឋមសិក្សាបឹងត្បូង ក្នុងស្រុកបារាយណ៍។

មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូ ដែលខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ច ដឹកនាំបង្ហាត់បង្រៀនសិស្សឱ្យទទួលបានលទ្ធផលល្អក្នុងការសិក្សា និងស្នើឱ្យបន្តរក្សាស្មារតីសហការគ្នាចូលរួមអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

ជាមួយនេះដែរ ដើម្បីកែលម្អការបង្រៀនឱ្យកាន់តែប្រសើរ ឈានទៅលើកកម្ពស់លទ្ធផលសិក្សាសិស្សបន្ថែមទៀត បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំ ឱ្យរៀបចំរបៀបបង្រៀនថ្មីៗ ដោយផ្ដោតលើការពង្រឹងសមត្ថភាពរិះគិត វិភាគស៊ីជម្រៅ បង្រៀនឱ្យសិស្សមានភាពឆ្លាតវៃចេះបកស្រាយ រកអំណះអំណាង ស្វែងរកគោលគំនិតសំខាន់ៗតាមរយៈការអានឱ្យបានច្រើន និងផ្ដោតលើការពង្រឹងសមត្ថភាពដែលផ្សារភ្ជាប់នឹងការរស់នៅជាក់ស្ដែង អាចយកចំណេះដឹងមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាការរៀបចំកម្មវិធីក្រៅម៉ោងសិក្សា បង្កើតជាគម្រោងផ្សេងៗ និងក្លឹបស្វ័យសិក្សាជាដើម បន្ថែមពីលើកម្មវិធីរៀនពេញមួយថ្ងៃ៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


