Connect with us

ព័ត៌មានជាតិ

ខឹង​សុំស្រលាញ់មិន​បាន យុវតី​២នាក់ ត្រូវ​បុរស​ម្នាក់​វាយ​ឲ្យ​របួស​ធ្ងន់ ​

បានផុស

នៅ

​យុវជន​ម្នា​ក់ បាន​ប្រើ​អំពើ​ហិង្សា​លើ​ក្មេង​ស្រី​២​នាក់​បងប្អូន​បង្កើត​ ប​ណ្តា​ល​ឲ្យ​រង​របួស​ធ្ងន់ បន្ទាប់ពី​សុំ​ស្នេហា​លើ​រូប​នាង​មិនបាន ត្រូវ​បាន​នគរបាល​មូលដ្ឋាន​ចាប់​វាយ​ខ្នោះ​។ ការ​ឃាត់ខ្លួន​យុវជន​ខាងលើនេះ​ នៅ​វេលា​ម៉ោង​២ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ ត្រង់​ចំណុច​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង ស្ថិតនៅ​ក្នុង​ភូមិ​ធួ​យ​អំពិល ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​នគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ ហេវ ត្រង់​ត្រៀ​វ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជនជាតិ​គ្រឹ​ង មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ជន​បង្ក​បាន​យក​ដំបង​ឈើ​ជ្រុង​វាយ​ទៅលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ចំក្បាល​ទាំង​ពីរ​នាក់​បងប្អូន​បង្កើត​។ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន ទី​១. ឈ្មោះ ក្លង ជូ​ច ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ ជា​សិស្ស រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​របួសធ្ងន់​ចំក្បាល, ទី​២. ឈ្មោះ ក្លង ដូច ភេទ​ស្រី អាយុ​១១​ឆ្នាំ ជនជាតិ​គ្រឹ​ង​ មុខរបរ​ជា​សិស្ស របួសធ្ងន់​ចំក្បាល​ដូចគ្នា​។​

​ផ្តើម​មូលហេតុ​នៃ​ការ​បង្ក​ហិង្សា​នេះ កាលពី​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២១ បាន​សុំ​ស្រលាញ់​ជនរងគ្រោះ ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម​ស្រលាញ់​ធ្វើ​ឲ្យ​ជន​បង្ក​ខឹងសម្បា​យ៉ាង​ខ្លាំង​ ក៏​ប្រើ​អំពើ​ហិង្សា​ទៅ​។ ក្រោយពី​ធ្វើ​សកម្មភាព​រួច កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចា​អ៊ុង បានធ្វើ​ការចុះ​ស្រាវជ្រាវ​តាមរក​ជនបង្ក ពេល​ស្រាវជ្រាវ​រកឃើញ​ក៏បាន​នាំខ្លួន​ជនបង្ក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​២​នាក់​បងប្អូន​ ត្រូវ​បាន​អាណាព្យាបាល​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​រតនគិរី​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន

សូមចុចអាន៖ ​ឃាត់ខ្លួននាយករងការិយាល័យប្រឆាំងការជួញដូរមនុស្សទៅតុលាការក្រោយប្រើហិង្សាលើស្ត្រីម្នាក់នៅព្រៃវែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម