Connect with us

ព័ត៌មានជាតិ

បន្ទាន់!!! មន្ត្រីអ្នកនាំពាក្យបដិសេធព័ត៌មានបំភ្លៃថាមានអ្នកចាក់វ៉ាក់សាំងស្លាប់ (វីដេអូ)

បានផុស

នៅ

លោក ស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ធ្វើ​ការ​ច្រានចោលព័ត៌មានមិនពិតថា មានគ្រូបង្រៀនស្រីម្នាក់ស្លាប់ដោយសារការចាក់វ៉ាក់សាំងកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបន្តថា ក្រសួងសុខាភិបាលសូមធ្វើការ​ច្រានចោលទាំងស្រុង នូវការចុះផ្សព្វផ្សាយព័ត៌មានប្រឌិតនេះ ហើយអ្វីដែល​ក្រសួងទទួលបាន គឺអ្នកគ្រូដែលស្លាប់នោះ គឺមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ បន្ទាប់ពីគ្រូពេទ្យជួយសង្គ្រោះមិនបាន។



ការច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពីមានគណនីហ្វេប៊ុកមួយ បានបង្ហោះថា មានគ្រូបង្រៀនម្នាក់នៅខេត្តក្រចេះស្លាប់បាត់បង់ជីវិតដោយសារវ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមរបស់ចិន។

លោកស្រីបញ្ជាក់ទៀតថា ក្រសួងសុខាភិបាលសូមចូលរួមចែករំលែកមរណៈទុក្ខចំពោះគ្រួសារសពហើយសូមឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយចាត់វិធានការតាមផ្លូវច្បាប់ទៅលើការផ្សាយបំផុសប្រឌិតនូវព័ត៍មាននេះ»។

លោក ស្រីបានអះអាងទៀតថាមកទល់ពេលនេះក្រសួងនៅមិនទាន់មានការចាក់វ៉ាក់សាំងកូវីដ១៩ដល់ក្រុមគ្រូបង្រៀននៅឡើយទេ។ មានន័យថារហូតមកដល់ពេលនេះនៅមិនទាន់មានគ្រូបង្រៀនណាម្នាក់ទទួលបានចាក់វ៉ាក់សាំងនេះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម