Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ​បណ្ដុះបណ្ដាល​ ការប្រើប្រាស់​មគ្គុទ្ទេសក៍​ជំនួយ​អេឡិចត្រូនិក នៅបន្ទាយមានជ័យ

បានផុស

នៅ

នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​កម្មវិធី​បើក​វគ្គ​បណ្ដុះបណ្ដាល ​ស្ដីពី “ការប្រើប្រាស់​មគ្គុទ្ទេសក៍​ជំនួយ​អេឡិចត្រូនិក សៀវភៅ​សិក្សា​គោល​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ ថ្នាក់​ទី១១” ជូន​ដល់​លោក​គ្រូ អ្នក​គ្រូ និង​សិស្សានុសិស្ស នៃ​វិទ្យាល័យ​ភ្នំ​ស្រុក ស្រុក​ភ្នំ​ស្រុក ខេត្ត​បន្ទាយ​មាន​ជ័យ នា​​ថ្ងៃទី២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ រៀបចំក្រោម​អធិបតីភាព លោក សេរី ជំនះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​មាន​ការ​អម​ដំណើរ​ចូលរួម​ពី លោក សុក ថា ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន លោក ឈូ ប៊ុនរឿង ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​បន្ទាយ​មានជ័យ និង​មាន​ការ​ចូលរួម​ពី​លោក​អភិបាល នៃ​គណៈអភិបាល​ស្រុក​ភ្នំស្រុក គណៈគ្រប់គ្រង លោក​គ្រូ អ្នក​គ្រូ និង​សិស្សានុសិស្ស នៃ​វិទ្យាល័យ​ភ្នំ​ស្រុក សរុប​ចំនួន ៧៨នាក់។

វគ្គ​បណ្ដុះបណ្ដាល​នេះ​ រៀបចំ​ឡើងក្នុង​គោល​បំណង​បំប៉ន​សមត្ថភាព​គ្រូ​បង្រៀន ICT និង​សិស្សានុសិស្ស​ទៅលើ ការ​ប្រើប្រាស់​ថ្នាល​អប់រំ​សាលា​ឌីជីថល (sala.moeys.gov.kh) និង​ការ​ប្រើប្រាស់​មគ្គុទ្ទេសក៍​ជំនួយ​អេឡិចត្រូនិក ជំនួយ​ដល់​ការ​បង្រៀន មុខវិជ្ជា​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ ថ្នាក់ទី១០ និង​ទី១១។

មគ្គទេសក៍​ជំនួយ​នេះ និង​ចូលរួម​ចំណែក​ក្នុង​ការ​បង្រៀន ​និង​រៀន មាន​ភាព​ងាយស្រួល ទទួល​បាន​លទ្ធផល​ល្អ និង​សម្រប​ទៅ​តាម​វិធីសាស្ត្រ​បង្រៀន​ថ្មី របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំ​ឡើង ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី ​អង្គការ​សេវាកម្ម​អភិវឌ្ឍន៍​លីចតេនស្ទីន (Liechtenstein Development Service- LED)។​

ថ្លែង​សន្ទរកថា​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល លោក សេរី ជំនះ រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ស្រុក​ភ្នំ​ស្រុក បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់​ដល់​លោក​គ្រូ អ្នក​គ្រូ និង​គណៈគ្របគ្រង​វិទ្យាល័យ​ភ្នំ​ស្រុក ដែល​មាន​ទំនាក់ទំនង​ល្អ និង​គៀង​គរ​មាតាបិតា​សិស្ស សហគមន៍​ទ្រទ្រង់​សាលារៀន ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សាលារៀន ដែល​ជា​លទ្ធផល វិទ្យាល័យ​ភ្នំ​ស្រុក​មាន​អត្រា​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ខ្ពស់ និង​មាន​សិស្ស​ទទួល​បាន​និទ្ទេស A ក្នុង​សម័យ​ប្រឡង​ឆ្នាំ​២០២៣ នា​ពេល​កន្លង​មក​ថ្មីៗ​នេះ។

លោក​បាន​ធ្វើ​ការ​ផ្ដាំផ្ញើ និង​លើក​ទឹកចិត្ត​ឱ្យ​គណៈ​គ្រប់គ្រង​សាលា បន្ត​សហការ​យ៉ាង​ស្អិតល្មួត​ជាមួយ​សហគមន៍​ទ្រទ្រង់​សាលា​ ដើម្បី​អភិវឌ្ឍ​វិទ្យាល័យ​ភ្នំ​ស្រុក ឱ្យ​សម្រេច​បាន​នូវ​សូចនាករ​ទាំង៨២ របស់​ស្តង់​ដារ​សាលាមធ្យមសិក្សា​គំរូ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម