Connect with us

ព័ត៌មានជាតិ

បណ្ដុំអង្គការសង្គមស៊ីវិល អំពាវនាវឱ្យលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីសង្គមមានសន្តិភាព

បានផុស

នៅ

ក្រុមបណ្ដុំអង្គការសង្គមស៊ីវិល បានអំពាវនាវដល់មហាជនទូទៅ ដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផ្សេងៗ រួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយនៅកម្ពុជា ដើម្បីសង្គមមានសន្តិភាព និងការអភិវឌ្ឍ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះ ដោយសារមួយរយៈនេះ មានសកម្មភាពការបំផុសបំផុលព័ត៌មានក្នុងបណ្តាញសង្គមជាច្រើនករណី ដូចជា ករណីអេស្តាវាទ័រកិនពលរដ្ឋនៅខេត្តកោះស្លាប់ភ្លាមៗ គ្រាន់តែការពារដីខ្លួន គឺក្រុមប្រឆាំងជ្រុលនិយម បានយកករណីនេះ បំផុសបំផុស បង្កើតព៌ត័មានក្លែងក្លាយ ដើម្បីបំពុលសង្គមក្នុងន័យកេងចំណេញផលប្រយោជន៍ផ្នែកនយោបាយប៉ុណ្ណោះ។

ក្រុមបណ្ដុំអង្គការសង្គមស៊ីវិល តាមរយៈសេចក្ដីអំពាវនាវ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា​ ជាការពិតជាក់ស្ដែង ករណីនេះ រដ្ឋបាលខេត្តកោះកុង និងមន្រ្តីពាក់ព័ន្ធ ក៏បានបញ្ជាក់ហើយ ថា ជាព័ត៌មានពិត គឺមិនដូចការលើកឡើងរបស់ក្រុមប្រឆាំងបានផ្សព្វផ្សាយនោះទេ។ ដូច្នេះ សូមប្រជាពលរដ្ឋកុំមានការភ័ន្តច្រឡំ និងពិនិត្យប្រភពឱ្យបានច្បាស់លាស់។

ដើម្បីជាផ្នែកមួយឆ្លើយតបការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ក្រុមបណ្ដុំអង្គការសង្គមស៊ីវិល ក៏បានសំណូមពរស្វែងរកប្រភពព័ត៌មានក្លែងក្លាយនោះ ហើយកុំទាន់ធ្វើការវិនិច្ឆ័យ និងចូលខមមិនក្នុងន័យមិនល្អ ឬខុសនឹងច្បាប់ ប៉ុន្ដែត្រូវកំណត់ប្រភពនោះឱ្យបានច្បាស់លាស់ជាមុនសិន។ ក្រុមបណ្ដុំអង្គការសង្គមស៊ីវិល ក៏បានអំពាវនាវឱ្យរួមគ្នាចូលទៅ Report Page អនាមិកទាំងនោះ ដើម្បីឱ្យក្រុមហ៊ុនហ្វេសប៊ុកបិទផែកនោះ។          

លើសពីនេះ ត្រូវមានការឆ្លើយតប ឬបង្ហាញការពិត តាមរយៈបណ្ដាញសង្គម ឬបណ្ដាញសារព័ត៌មាននានាជាបន្ទាន់ ដើម្បីបន្សាបព័ត៌មានប្រឌិត ហើយអំពាវនាវដល់ក្រុមអ្នកបង្កើតមាតិកា ត្រូវបង្កើតមាតិការបស់ខ្លួនប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ មិនត្រូវបង្កើតមាតិកាណាមួយផ្ទុយនឹងច្បាប់ ឬប៉ះពាល់សិទ្ធិអ្នកដ៏ទៃឡើយ ជាពិសេសបញ្ឍប់ការចែករំចែកបន្តនូព័ត៌មានមិនពិត ជាដើម ។          

ក្រុមបណ្ដុំអង្គការសង្គមស៊ីវិល សង្កត់ធ្ងន់ថា អ្នកនិយមប្រើប្រាស់បណ្តាញសង្គម គប្បីចូលរួមទាំងអស់គ្នា ដើម្បីសង្គមជាតិ កុំបណ្តោយឱ្យក្លាយជាជនរងគ្រោះដោយផ្ទាល់ ឬប្រយោល ដោយព័ត៌មានមិនពិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម