Connect with us

ព័ត៌មានជាតិ

​កសិករឃុំជាំ​ក្រវៀន ប្រមូលផលគ្រាប់ស្វាយចន្ទីបានជាង​២.០០០ តោន​

បានផុស

នៅ

ក្រៅពីដំណាំម្រេច កៅស៊ូ កសិករឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃុំបានដាំស្វាយចន្ទីប្រមាណជាង២ពាន់ហិកតា នៅ​ដើមខែមីនា ឆ្នាំ២០២៤នេះ កសិករចាប់ប្រមូលផលជាបណ្តើរៗហើយ ស្វាយចន្ទីឆ្នាំនេះឲ្យផលដូចឆ្នាំទៅដែរ ដោយអាកាសធាតុមិនសូវមានអំណោយផលល្អ មិនសូវមានភ្លៀង ជាហេតុបណ្តាលឲ្យស្វាយចន្ទីមិនទទួលបានផលល្អនោះទេ រយៈពេល៣ឆ្នាំជាប់ៗគ្នាមកហើយ ដូចគ្នានេះដែរ តម្លៃវិញក្នុង១គីឡូក្រាមជាង៤ពាន់រៀលក៏មិនប្រែប្រួលដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ណយ ស្រី ម្ចាស់ចំការស្វាយចន្ទីនៅក្នុងភូមិសាទុំ ឃុំ ជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឆ្នាំនេះ ស្វាយចន្ទីឲ្យផលផដូចឆ្នាំទៅតែតម្លៃទីទីផ្សាក៏ដូចឆ្នាំទៅដែរ ការប្រមូលផលដើមដៃនេះ កសិករលក់បាន១គីឡូក្រាម លក់ទាំងនៅក្នុងភូមិ ក៏ដូចក្នុងចំការលក់បានតម្លៃ៤.៦០០ រៀល។

លោកស្រីបានឲ្យដឹងទៀតថា ចំពោះទីផ្សារគ្រាប់ស្វាយច័ន្ទី មានទីផ្សារច្បាស់លាស់ មានថៅកែគេចូលទិញដល់ចំការ ឬតាមភូមិតែម្ដង ហើយគេដឹកយកទៅលក់បន្តទៅឲ្យថៅកែធំៗនៅក្នុងស្រុក ហើយដឹកយកទៅលក់ឲ្យបន្តនៅតាមរោងចក្របកគ្រាប់ស្វាយចន្ទីក្នុងស្រុក និងឈ្មួញខ្លះដឹកយកទៅលក់ឲ្យប្រទេសជិតខាងផងដែរ។

លោក អ៊ួច យឿន មេឃុំជាំក្រវៀន បានឲ្យដឹងថា នៅក្នុងឃុំជាំក្រវៀនទាំងមូល មានចំនួន១៨ភូមិ កសិករដាំដំណាំស្វាយច័ន្ទីនៅលើផ្ទៃដី ២ពាន់ហិកតា បច្ចុប្បន្នកសិករកំពុងតែប្រមូលផលជាបណ្ដើរៗហើយ រយៈពេល៣ឆ្នាំមកហើយ ស្វាយចន្ទីមិនសូវឲ្យផលទេ ដោយសារកត្តាអាកាសធាតុក្តៅពេក បណ្តាលឲ្យផ្កាក្រៀមគ្មានផ្លែតែម្តង ទិន្នផលក្នុង១​ហិកតា បាន១តោនជាងតែប៉ុណ្ណោះ រីឯតម្លៃវិញ កសិកករលក់បាន១គីឡូក្រាមជាង៤ពាន់រៀល តម្លៃនេះ៣ឆ្នាំមកហើយ មានឈ្មួញចុះទិញដល់ចំការតែម្តង មិនចោទបញ្ហាទេទីផ្សារនោះ ពោលគឺស្រួលលក់ណាស់ ពួកគាត់អាចដោះស្រាយជីវភាពគ្រួសារបាន៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម