ព័ត៌មានជាតិ
ការវិនិយោគលើចម្ការឈើដាំ ផ្តល់ផលប្រយោជន៍ជាច្រើន សម្រាប់បរិស្ថាន និងធនធានធម្មជាតិ
Published
1 week agoon
By
Sorn Phanithថ្លែងនៅក្នុងអំឡុងពេលដឹកនាំមន្ត្រីពាក់ព័ន្ធ យុវជន និងប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅជុំវិញដែនជម្រកសត្វព្រៃព្រៃឡង់ និងអ្នកសារព័ត៌មានសរុបប្រមាណជិត៣០០ នាក់ ទៅទស្សនកិច្ចសិក្សាស្វែងយល់ពីឧស្សាហកម្មចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយអូថេក លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកថា រាជរដ្ឋាភិបាលគាំទ្រកសិឧស្សាហកម្មចម្ការឈើដាំ ព្រោះវាបានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាននិងធនធានធម្មជាតិ។

បើតាមលោក នេត្រ ភក្ត្រា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែជំរុញឲ្យមានការវិនិយោគចម្ការ ឈើដាំឲ្យបានច្រើន ដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព។ លោកគូសបញ្ជាក់ថា សារៈប្រយោជន៍ នៃចម្ការឈើ គឺគេអាចយកផលមកប្រើប្រាស់ កែច្នៃចាប់តាំងពីគល់រហូតដល់ចុង ហើយវាក៏បានចូលរួមក្នុងការបង្កើតនូវគម្របបៃតង និងសម្រាប់ធនធានធម្មជាតិ ចម្ការឈើដាំនេះ គឺបានដើរតួនាទីយ៉ាងសំខាន់ណាស់ ដែលឈើទាំងអស់នេះ គឺនឹងជំនួសការប្រើប្រាស់ឈើធម្មជាតិ ហើយយើងខិតខំប្រឹងប្រែងនៅក្នុងការការពារ និងអភិរក្សឈើធម្មជាតិដែលមានឲ្យបានគង់វង្ស។

លោក នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តការពារធនធានធម្មជាតិ។ ចម្ការឈើដាំ ដែលបាននិងកំពុងរីកដុះដាលនៅកម្ពុជានឹងជួយកាត់បន្ថយការនាំចូលវត្ថុធាតុដើមឈើកែច្នៃពីបរទេស និងបង្កើតប្រភពឈើប្រើប្រាស់ប្រកបដោយនិរន្តរភាព នៅក្នុងស្រុក ខណៈធនធានធម្មជាតិ ព្រៃឈើ បានដើរតួនាទីយ៉ាងសំខាន់ចូលរួមថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី សម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក។ លោកបន្តថា ការវិនិយោគទៅលើចម្ការឈើដាំ គឺជាផ្នែកមួយនៃការចូលរួមកាត់បន្ថយសម្ពាធទៅលើធម្មជាតិពីព្រោះបច្ចុប្បន្ននេះ នៅលើពិភពលោក និន្នា ការនៃការប្រើប្រាស់ឈើធម្មជាតិ គឺមានការធ្លាក់ចុះ ប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងអំពី ផលប៉ះពាល់ដែលពាក់ព័ន្ធជាមួយនិងបរិស្ថាននៅពេលដែលប្រើប្រាស់ឈើធម្មជាតិ។


លោក នេត្រ ភក្ត្រា លើកឡើងដែរថា នៅបណ្តាប្រទេសប៉ែកអឺរ៉ុប សហរដ្ឋអាមេរិក គឺគេបានកែច្នៃឈើដាំ ដែលងាយនឹងដាំ ងាយនឹងទទួលបានផល ហើយបានកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ។ ដោយឡែកប្រជាពលរដ្ឋពីមុនមក ដែលមានទំនៀមទម្លាប់ប្រើប្រាស់គ្រឿងសង្ហាររឹម មានឈើធម្មជាតិជាដើម គឺគាត់តែងតែ ប្រើឈើសង្ហាររឹមពីធម្មជាតិនេះ គឺជាបញ្ហាមួយដែលធ្វើឲ្យមានសម្ពាធទៅលើឈើធម្មជាតិ ពីព្រោះនៅពេលដែលមានតម្រូវការប្រើប្រាស់ គឺត្រូវមានការផ្គត់ផ្គង់ ដែលនេះគឺជាបញ្ហាប្រឈមដែលយើងត្រូវការទប់ស្កាត់ផងដែរ។ លោកបានបន្ថែមថា “ប្រសិនបើយើងមានអ្វីជំនួសដូចជាចម្ការឈើដាំន នោះការប្រើប្រាស់ឈើធម្មជាតិនេះ អាចនឹងត្រូវកាត់បន្ថយ ហើយឥឡូវនេះប្រជាពលរដ្ឋមួយចំនួននៅតាមទីប្រជុំជន យើងឃើញគ្រឿងសង្ហាររឹមដែលគាត់ប្រើសម្រាប់ការតុបតែងនៅការិយាល័យធ្វើការ ឬ នៅផ្ទះគាត់មួយចំនួន គឺគាត់បានប្រើប្រាស់ឈើកែច្នៃ”។


នៅក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការបានបង្ហាញការគាំទ្រ និងបានថ្លែងថា ការការវិនិយោគលើចម្ការឈើដាំពិត ជាពិតជាមានសារៈសំខាន់ ព្រោះវានឹងជួយកាត់បន្ថយសម្ពាធ មកលើការប្រើប្រាស់ឈើធម្មជាតិហើយ ការបង្កើតឲ្យមានឧស្សាហកម្មកែច្នៃឈើនេះ ក៏នឹងជួយបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ ចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។

ចំណែកលោក សាន សុខហៀង តំណាងរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក បានថ្លែងថា ផ្ទៃដីដែលក្រុមហ៊ុនបានទទួលសិទ្ធិពីរាជរដ្ឋាភិបាលមានផ្ទៃដីសរុបទំហំ៣៤០០៧ ហិកតា ក្នុងនោះក្រុមហ៊ុន បានកាត់ផលប៉ះពាល់ ជាមួយនិងប្រជាពលរដ្ឋ នៅក្នុងសហគមន៍រួចមក គឺនៅសល់ប្រហាក់ប្រហែលជា២៥០០០ ហិកតា ។ បន្ទាប់ពីទទួល បានសិទ្ធិក្នុងការដាំដុះ ក្រុមហ៊ុនបានធ្វើសកម្មភាពយ៉ាង សកម្មដោយឈូស ឆាយផ្ទៃដី និងដាំដុះឈើ ហើយមានឈើមួយចំនួនបានធំអាចកាប់យកកែច្នៃបានផងដែរ។ លោកបន្តថា មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនដាំដុះឈើលើផ្ទៃដីសរុបជាង៥ ពាន់ហិកតាហើយ ហើយប្រភេទឈើ ដែលបានដាំនោះមានដូចជា ដើមប្រេងខ្យល់ ម៉ៃសាក់ និងគ្រញូងមួយចំនួន។

ទាក់ទងបញ្ហានេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវចម្រុះដ៏សម្បូរបែប។ ព្រៃឈើគ្របដណ្ដប់៤៦,៨៦ ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកបន្តថា អាស្រ័យដោយ សារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង តំបន់ការពារធម្មជាតិបានល្អប្រសើរ យើងបានលក់ឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃព្រៃឡង់ (ក្នុងភូមិ សាស្ត្រខេត្តស្ទឹងត្រែង) ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខ័ណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុប១១,៦ លានដុល្លារអាមេរិក ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ការដាំដុះបន្លែបង្ការត្រូវរូតរះដាំពីដើមដៃតាមតម្រូវការទីផ្សារទើបលក់បានចំណេញមិនខាតបង់
You may like
-
ក្រសួងកសិកម្ម បង្ហាញពីមូលហេតុ ស្វាយខ្មែរធ្លាក់ថ្លៃ
-
ស្វាយកែវរមៀត១គីឡូ បានតែ ៥០០រៀល កសិករសំណូមពរឲ្យក្រសួងកសិកម្មជួយរកទីផ្សារ
-
តម្លៃដំឡូងមី នៅស្រុកសំឡូតហក់ឡើងបន្តិច តែទិន្នផលថយចុះខ្លះ
-
ដំឡូងមី អាចក្លាយជាមាស ស បន្ទាប់ពីអង្ករ
-
អគ្គនាយកដ្ឋានកៅស៊ូនិងអង្គការ WWF-កម្ពុជា រួមគ្នាលើកកម្ពស់ខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិ
-
ពោតក្រហមរក្សាតម្លៃលក់ចេញ ដែលធ្វើឲ្យកសិករដាំច្រើនសម្រាប់ទីផ្សារនាំចេញ
ចុច Like Facebook កម្ពុជាថ្មី

សាំងធម្មតាចាក់ពីថ្ងៃ ១ មីនានេះទៅ ឡើង ៣៧០០ រៀល/លីត្រ

Kao Supassara ប៉ះដៃគូសម្ដែងនឹងតារារៀមច្បង Louis Scot ក្នុងរឿងភាគថ្មី

សម្ដេចតេជោ ក្នុងទិវាវប្បធម៌៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ ជាបុរេលក្ខខណ្ឌក្នុងការចរចាមាតុភូមិនិវត្តន៍វត្ថុបុរាណដ៏ច្រើនមិនធ្លាប់មាន

ឡាវ តម្រូវឲ្យជនបរទេសទិញធានារ៉ាប់រងជំងឺកូវីដ១៩ មុនចូលប្រទេស

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន លឹម ហេង គ្រុប

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានអន្ដរជាតិ3 days ago
វេជ្ជបណ្ឌិតជំនាញ៖ រោគសញ្ញាកូវីដ-១៩ អាចបន្តមានរយៈពេល ៦ សប្តាហ៍ បន្ទាប់ពីធ្វើតេស្ត
-
ព័ត៌មានអន្ដរជាតិ6 days ago
រឿងមួយកុំធ្វើដាច់ខាត ក្រោយចាក់វ៉ាក់សាំងកូវីដ
-
ព័ត៌មានជាតិ1 week ago
សម្តេច ហ៊ុន សែន ឲ្យត្រៀមមន្ទីរពេទ្យទាហាននិងមន្ទីពេទ្យផ្សេងទៀតដាក់អ្នកជំងឺកូវី១៩ ខណៈមានអ្នកឆ្លងកើនឡើងយ៉ាងគំហុក
-
ព័ត៌មានអន្ដរជាតិ6 days ago
មូលហេតុសំខាន់មួយដែលបុរសមានហានិភ័យឆ្លងនិងស្លាប់ដោយសារកូវីដច្រើនជាងស្ត្រី
-
ព័ត៌មានជាតិ1 week ago
រកឃើញម្តាយសិស្សថ្នាក់ទី៦ ម្នាក់នៅសាលា SIS សាខាក្បែរផ្សារដើមគរ កើតកូវីដ១៩
-
ព័ត៌មានជាតិ1 week ago
ក្រសួងអប់រំ ប្រកាសបិទសាលារៀនពីរទាំងយប់
-
ព័ត៌មានជាតិ1 week ago
មានច្រកមួយដែលយើងអាចចេញចូលកោះពេជ្របាននៅពេលនេះ
-
ព័ត៌មានអន្ដរជាតិ4 days ago
អ្នកវិទ្យាសាស្ត្រប្រាប់មូលហេតុដែល វីរុសកូរ៉ូណាបំប្លែងខ្លួន ឆ្លងខ្លាំងជាងកូវីដ