ព័ត៌មានជាតិ
ផ្លូវជាតិលេខពីរ ធ្វើយឺតរដ្ឋមន្រ្តីចុះផ្ទាល់ឲ្យបន្ថែមគ្រឿងចក្រ និងឧស្សាហ៍ស្រោចទឹក
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកពីដំណើរការស្ថាបនាផ្លូវជាតិលេខ ២ មានភាពយឺតយ៉ាវជាងការគ្រោងទុក ដោយមកដល់ពេលនេះទើបសម្រេចបានជាង ២៧ ភាគរយប៉ុណ្ណោះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើង ពេលកំពុងចុះត្រួតពិនិត្យផ្ទាល់ការដ្ឋានផ្លូវជាតិលេខពីរនៅព្រឹកនេះ ដើម្បីត្រួតពិនិត្យគុណភាព និងការវិវឌ្ឍការស្ថាបនាផ្លូវជាតិមួយខ្សែនេះ។
ផ្លូវជាតិលេខពីរដែលមានប្រវែងជាង ៦០ គម តាមផែនការគ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២២។ ប៉ុន្តែជាក់ស្តែងប្រើពេលជាងពាក់កណ្តាល ទើបតែសម្រេចបានជាង ២៧ ភាគរយប៉ុណ្ណោះ។
រដ្ឋមន្រ្តី ស៊ុន ចាន់ថុល សំណូមពរឲ្យក្រុមហ៊ុនត្រូវបន្ថែមគ្រឿងចក្រ ដើម្បីស្ថាបនាផ្លូវនេះឲ្យបញ្ចប់តាមការព្រមព្រៀង។ ជាមួយគ្នានេះត្រូវឧស្សាហ៍ស្រោចទឹក កុំឲ្យហ៊ុយដល់អ្នកធ្វើដំណើរ រួមទាំងការរៀបចំស្លាកសញ្ញាសុវត្ថិភាព កុំឲ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរនៅពេលយប់។
ឯកឧត្តមបានថ្លែងបញ្ជាក់ថា ការយឺតយ៉ាវអាចត្រូវបានអនុគ្រោះបើសិនមានហេតុផលត្រឹមត្រូវ តែរឿងគុណភាពមិនអាចចរចាបានទេ បើស្ថាបនារួចតែពីដៃក្រសួងនឹងមិនអាចទទួលយកបានទេ។
ផ្លូវជាតិលេខពីរបានចាប់ផ្តើមបើកការដ្ឋានសាងសង់អំឡុងខែតុលា ឆ្នាំ២០១៩ ហើយគ្រោងបញ្ចប់នៅខែមេសា ២០២២។ តែជាក់ស្តែងការស្ថាបនាផ្លូវនេះមានភាពយឺតយ៉ាវ ហើយក្រសួងសាធារណការកំពុងជំរុញឲ្យក្រុមហ៊ុនយកចិត្តទុកដាក់ពន្លឿនការស្ថាបនាផ្លូវជាតិដែលស៊ីពេលយ៉ាងយូរនេះ ដែលរងការរិះគន់ពីប្រជាពលរដ្ឋ។
ការដ្ឋានស្ថាបនាផ្លូវមួយខ្សែនេះបែងចែកជាពីរកំណាត់គឺផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម ប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។ គ្រោងចំណាយថវិកា ៥៦,១លានដុល្លារ ដែលជាហិរញ្ញប្បទាន ពីរដ្ឋាភិបាលកូរ៉េខាងត្បូង និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


