ព័ត៌មានជាតិ
រូបសំណាកហ្លួងស្ដេចកន ទម្ងន់ ១០ តោន គ្រោងដាក់សម្ពោធជាផ្លូវការនៅដើមខែមេសាខាងមុខ
រូបសំណាកហ្លួងស្ដេចកន គង់លើខ្នងសេះ សាងសង់ពីស្ពាន់សុទ្ធទម្ងន់ ១០ តោន គ្រោងដាក់សម្ពោធជាផ្លូវការនៅដើមខែមេសាងខាងមុខ។

លោក សេង ជ័យវុទ្ធ នាយករដ្ឋបាលសាលាខេត្តបានឲ្យដឹងថា ការសាងសង់រូបសំណាករូបហ្លួងស្តេចកនគង្គលើសេះនេះ គឺធ្វើអំពីស្ពាន់សុទ្ធតែម្តង មានទម្ងន់ជិត១០តោន។ លោកប្រថាប់លើខ្នងសេះបែរព្រះភ័ក្ត្រទៅទិសខាងលិច ក្នុងយុទ្ធសាស្ត្រស្ទាត់ជំនាញខាងប្រើធ្នូ បញ្ជាគ្រាប់ព្រួញបំផ្លាញសត្រូវ។ បើគិតពីកម្ពស់សេះផ្នែកជើងក្រោយ ដល់គ្រាប់ព្រួញមានកម្ពស់ជាង៨ម៉ែត្រ បើគិតប្រវែងសេះពីកន្ទុយរហូតក្បាលមានប្រវែងជិត១២ម៉ែត្រ។ រូបសំណាកស្តេចគង្គលើខ្នងសេះស្ថិតលើរង្វង់មូលផ្លូវជាតិលេខ៧ និងផ្លូវបត់ចូលខេត្តត្បូងឃ្មុំ ដែលជាខេត្តកូនពៅរបស់យើងតែម្តង។

លោកនាយករដ្ឋបាលបានឲ្យដឹងបន្ថែមទៀតថា ការសាងសង់យើងប្រើរយៈពេល៤ខែ គឺធ្វើឲ្យរូចក្នុងដើមខែមេសាខាងមុខនេះ គឺបញ្ចប់មុនពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។ រូបសំណាកធ្វើឡើងក្រោមការផ្តួចផ្តើមពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ទុកជាប្រវត្តិសាស្ត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងប្រជាពលរដ្ឋទូទាំងប្រទេសបានដឹង និងអភិរក្សបន្តដល់កូនចៅជំនាន់ក្រោយ។ ចំពោះថវិកាសាងសង់ គឺរដ្ឋបាលខេត្តជាអ្នកចេញ៕




អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


