ព័ត៌មានជាតិ
នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង ប្រកាសសារបន្ទាន់ ដល់អ្នកពាក់ព័ន្ធ “ព្រឹត្តិការណ៍ ២០ កុម្ភៈ “
នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង នៅរសៀលនេះ បានប្រកាសសារបន្ទាន់អំពាវនាវដល់អ្នកពាក់ព័ន្ធនឹង “ព្រឹត្តិការណ៍២០ កុម្ភៈ ” នៅភោជនីយដ្ឋាន និងក្លិប អិនប្រាំបីទាំងអស់ និងទីតាំងដទៃទៀត សូមមេត្តារួសរាន់ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។

ជាមួយគ្នានេះ នាយកដ្ឋានក៏អំពាវនាវអ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ ជាកំហិត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៅរាជធានីភ្នំពេញ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥។
គួរបញ្ជាក់ថា នៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាស ព្រឹត្តិការណ៍សហគមន៍លើកទី៣នៅកម្ពុជា “ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ”។ គិតត្រឹមព្រឹកនេះ ក្រសួងសុខាភិបាល បានររកឃើញអ្នកពាក់ព័ន្ធ៣២មានផ្ទុកមេរោគកូវីដ-១៩។ ការរកឃើញមេរោគនេះ គឺនៅពេលមានអ្នកសុំលិខិតបញ្ជាក់សុខភាពដើម្បីធ្វើដំណើរទៅក្រៅប្រទេស ហើយក៏បានរកឃើញថា ពួកគេមានផ្ទុកមេរោគកូវីដ-១៩។ សម្ដេចតេជោ មានប្រសាសន៍ថា តាមការស្រាវជ្រាវបឋម ការឆ្លងមេរោគកូវីដ១៩ ផ្ដើចចេញពី ក្លឹប N8។


ជាមួយគ្នានេះ អាជ្ញាធរបានប្រកាសបិទទីតាំងពាក់ព័ន្ធមួយចំនួនដូចជាក្លិប អ៊ិនប្រាំបី ខុនដូ កោះពេជ្រ ជាដើម និងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់។ ទាក់ទងទៅនឹងការផ្ទុះនៃ “ព្រឹត្តិការណ៍២០ កុម្ភៈ” នេះ សម្តេចតេជោ មិនទាន់ចេញបញ្ជាបិទពិធីមង្គលការ សាលារៀន ឬកន្លែងផ្សេងទៀត ប៉ុន្តែសម្ដេចសូមអំពាវនាវប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយវិធានការ “៣ការពារ ៣កុំ” នេះឲ្យបានល្អប្រសើរ ហើយបើប្រជាពលរដ្ឋមិនមានការចាំបាច់ សូមកុំចេញពីផ្ទះ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


