ព័ត៌មានជាតិ
សម្ដេចម៉ែ៖ សម្ដេចតេជោ នឹងបន្តដឹកនាំព្រឹទ្ធសភារៀបចំច្បាប់ឱ្យបានគ្រប់គ្រាន់ ស្របតាមរដ្ឋធម្មនុញ្ញ
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តែងការសាទរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលថ្មីនេះ។ សម្ដេចហ្លួងម៉ែ បានបង្ហាញព្រះហឫទ័យជឿជាក់លើសម្ដេចតេជោ នឹងបន្តដឹកនាំព្រឹទ្ធសភាកម្ពុជា ដើម្បីរៀបចំច្បាប់ឱ្យបានគ្រប់គ្រាន់ ស្របតាមរដ្ឋធម្មនុញ្ញ។

ក្នុងសម័យប្រជុំដំបូង ព្រឹទ្ធសភា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបេក្ខជនជាប់ឆ្នោតព្រឹទ្ធសភា ត្រូវបានសមាជិក-សមាជិកាព្រឹទ្ធសភា បោះឆ្នោតគាំទ្រជាឯកច្ឆន្ទដោយសំឡេង ៦២លើ៦២ ឱ្យធ្វើជាប្រធានព្រឹទ្ធសភាកម្ពុជា សម្រាប់នីតិកាលទី៥។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រទានព្រះរាជសារសម្តែងនូវក្តីសោមនស្សរីករាយអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានសម័យប្រជុំដំបូងនៃព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្រាប់នីតិកាលទី៥នេះ។

សម្ដេចព្រះមហាក្សត្រី បានបង្ហាញនូវការកោតសរសើរចំពោះសម្តេចតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ធ្វើឱ្យកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ និងទទួលបានមហាជោគជ័យក្នុងការដឹកនាំប្រទេសជាតិមានភាពល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ។
សម្ដេចម៉ែ ក៏បានសម្ដែងព្រះហឫទ័យជឿជាក់ថា សម្តេចតេជោ ហ៊ុន សែន ព្រមទាំងសមាជិក សមាជិកា នឹងបន្តដឹកនាំព្រឹទ្ធសភា ក្នុងការរៀបចំ និងពិនិត្យច្បាប់ជាតិ ឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា នឹងមានការគោរពប្រតិបត្តិច្បាប់ឱ្យបានល្អ ដោយថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌ជាតិ ព្រមទាំងការពារបរិស្ថាន និងធនធានធម្មជាតិឱ្យបានគង់វង្ស។ ហ្លួងម៉ែ បានចាត់ទុកថា កិច្ចការទាំងនេះ ជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ដល់ស្ថិរភាព សង្គម និងសេដ្ឋកិច្ចជាតិ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


