Connect with us

ព័ត៌មានជាតិ

សង្ក្រាន្តថ្ងៃទី៤ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តកំពង់ចាម មានភ្ញៀវទេសចរជិត ២លាន

បានផុស

នៅ

ក្នុងព្រឹត្តិការណ៍សង្ក្រាន្តថ្ងៃទី៤ នៃឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ត្រូវថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរ និងពលរដ្ឋដែលមកទស្សនា នៅតាមកន្លែងកម្សាន្ត រមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១.៩១៨.០៧៣នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន ១.៩១២.៧២២នាក់ និងភ្ញៀវបរទេស មានចំនួន ១៥៨នាក់។ នេះបើតាមរបាយការណ៍របស់លោក ស៊ាន សុន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានបញ្ជាក់ថាចំនួនភ្ញៀវទាំងនោះ គឺបានមកកាន់ខេត្តកំពង់ចាម នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា ដែលក្នុងនោះមាន រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ១៣.៧៧៥នាក់។ រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ១.១២០នាក់។ រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ២.៩៦៤នាក់។ រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិមានចំនួន ១០០នាក់ ភ្ញៀវបរទេសចំនួន ១៦នាក់ ។ រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិមានចំនួន ៥៦០នាក់។ រមណីយដ្ឋានប្រាសាទនគរបាជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ៤២០នាក់។ រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិ មានចំនួន ២១៦នាក់។ រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរជាតិ មានចំនួន ៧.០៣៤នាក់ ។ អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរជាតិ មានចំនួន ១៨០នាក់ ។

ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិ មានចំនួន ៧៦៣.១០៥នាក់ ភ្ញៀវបរទេស មានចំនួន ២៨នាក់ ។ ភ្ញៀវមកចូលរួមទស្សនាការប្រគំតន្ត្រី   មានចំនួន ២០.៧៥៩នាក់ ។ ភ្ញៀវមកលេងកំសាន្តទីលានមុខសាលាខេត្តកំពង់ចាម មានចំនួន ១.១០២.៣៩៩នាក់ ។ ចំពោះ ភ្ញៀវមកស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណ៍ជាតិ មានចំនួន ៥.៣១៥នាក់ និងភ្ញៀវបរទេស មានចំនួន ៥៥នាក់ ។

ដោយឡែក ជុំវិញបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃសង្ក្រាន្តទី៤ នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាឆ្នាំនេះវិញ គឺពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ពោលគឺ គឺអាស្រ័យដោយ ការរៀបចំរបស់ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងបានដាក់កម្លាំងយាមកាម នៅតាមមូលដ្ឋានយ៉ាងហ្មត់ចត់ ធ្វើយ៉ាងណាបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋទូទៅមកលេងកំសាន្ត នៅគ្រប់ទីកន្លែង៕

អត្ថបទ ៖ ឡេក  ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២៩ នាទី មុន

ក្រុមយុវជនសង្គមស៊ីវិល និងយុវជនខ្មែរមហានគរ ចេញញត្តិប្រកាសគាំទ្រពេញចំពោះគម្រោងព្រែកជីកហ្វូណនតេជោ

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

ម៉ាឡេស៊ី រកឃើញដង្កូវប៉ារ៉ាស៊ីត ក្នុងត្រីខកំប៉ុង ១៦តោន នាំចូលពីចិន 

ព័ត៌មានជាតិ៥២ នាទី មុន

លោក ឃួង ស្រេង ស្នើអ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់នៅផ្សារដើមគរចាស់ មកទទួលយកទីតាំងលក់ដូរថ្មី នៅមហាវិថីឈ្នះ-ឈ្នះ

ព័ត៌មានជាតិ៥៣ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ «បើខ្មែរ មិនគិតពីអនាគតរីកចម្រើនដោយខ្លួនឯងនោះ គ្មានបរទេសណាមកគិតជំនួសយើងទេ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បាញ់កម្ទេចរថភ្លើងដឹកសព្វាវុធណាតូ ទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម