Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិលេខ ៤៨ ទៅកោះកុង អ៊ុតកៅស៊ូ​បណ្តើរៗ ខណៈ​គម្រោង​ទាំងមូល​​សម្រេច​បានជាង ៥០​%

បានផុស

នៅ

វឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៥២.១២% ខណៈ​ដែលគម្រោង​ទាំង​មូល​កំពុងដំណើរការយ៉ាងរលូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមន្រ្តីក្រសួង​សាធារណការនិងដឹកជញ្ជូន ក្រោមការយកចិត្តទុកដាក់ពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យលោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការនិងជាប្រធានគម្រោង​លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ត្រូវ​ជំរុញ​យ៉ាងណា​នៅរដូវប្រាំងត្រឹមខែមិថុនា ឆ្នាំ២០២៤ ត្រូវសម្រេចឱ្យបាន ៦០%។

លោក សូរ វ៉ិចទ័រ ប្រធានគម្រោងបានបញ្ជាក់ថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ចាប់ពីផ្លូវ​បំបែកផ្លូវជាតិ​លេខ ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែល​មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ពេលនេះកំពុងមមាញឹក​ខ្លាំងក្នុងការអ៊ុត AC ជាបន្តបន្ទាប់។

លោក​បន្តថា នៅរដូវវស្សាឆ្នាំ២០២៤ នេះ ក្រុមការងារបានធ្វើការងារ Base Course បានជាអតិបរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់នៅរដូវប្រាំងឆ្នាំ ២០២៥ ខាងមុខ។

ទន្ទឹមនឹងវឌ្ឍនភាព គម្រោងក៏ជួបភាពយឺតយ៉ាវខ្លះបណ្តាលមកពីបញ្ហាកូវីដ-១៩ និងកត្តាភូមិសាស្ត្រ។ តំបន់នោះនារដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងរយៈពេល ៦ ខែក្នុងមួយឆ្នាំ ដូច្នេះរយៈពេលនៃការអនុវត្តការងារមានពេលតែ ៦ ខែប៉ុណ្ណោះ។ នេះបើតាមលោក សូរ វ៉ិចទ័រ។

បន្ថែមពីនេះ លោក សូរ វ៉ិចទ័រ បានបញ្ជាក់ថា ​លើខ្សែ​ផ្លូវប្រវែង​​ជាង​ ១៤៨ គីឡូម៉ែត្រ តម្រូវឱ្យមានការបន្ថែមទៅលើប្លង់ដើម​ការងារ (Variation Order) ដែលមានកិច្ចការជាច្រើនក្នុងនោះដូចជា ពង្រីកទំហំផ្លូវ ២ គន្លង ពី ១១ ម៉ែត្រ ទៅ ១៣ ម៉ែត្រ កាត់​ចំណោតភ្នំបន្ថែម កាត់បន្ថយចំណោតផ្លូវបន្ថែម ពង្រីកពី ២ គន្លង ទៅ ៤ គន្លង នៅ PK84 ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម