Connect with us

ព័ត៌មានជាតិ

ជិះ​ឡើង​ស្ពាន​មុនីវង្ស​ចាស់​ប្រយ័ត្ន​​ធ្លាក់​ចូល​ទន្លេ អាជ្ញាធរ​រុះរើ​​បង្កាន់​ស្ពាន​ចាស់​ចោលហើយ

បានផុស

នៅ

ភ្នំពេញ៖ ខណៈក្រុមការងារកំពុងជួសជុលរុះរើបង្កាន់ដៃស្ពានព្រះមុនីវង្សចាស់ បន្ទាប់ពីជួសជុលខឿនចិញ្ចើមស្ពានរួច​មក អាជ្ញាធរខណ្ឌច្បារអំពៅសុំឲ្យអ្នកធ្វើដំណើបន្ថយល្បឿនការពារកុំឲ្យជួបគ្រោះថ្នាក់។

លោក គុយ គឹមហ៊ាង ប្រធានការិយាល័យ សាធារណៈការសាលាខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មីនៅព្រឹក​ថ្ងៃទី​២៣ ខែ​កុម្ភៈ​នេះ​ថា ក្រុមជាងជួសជុលស្ពានព្រះមុនីវង្សចាស់កំពុងរុះរើបង្កាន់ដៃស្ពានស្ពានចាស់ ដោយដាក់ជំនួសបង្កាន់ដៃស្ពានថ្មី ដោយចាប់ផ្តើមធ្វើការដាក់ចាប់ពីគល់ស្ពានត្រើយខាងកើតនៅប៉ែកខាងត្បូងនៃស្ពាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ត​ថា ពេលនេះចិញ្ចើមខឿនស្ពានបានជួសជុលរួចរាល់ និង​កំពុង​បន្តធ្វើបង្កាន់ដៃស្ពានបន្ថែមទៀត។ មូលហេតុដែលតម្រូវឲ្យជួសជុលប្តូបង្កាន់ដៃស្ពានថ្មីនេះ ព្រោះបង្កាន់​ដៃស្ពាន​ចាស់រងការខូចខាត ដោយសារតែមានរថយន្តបើកបុកបង្កឲ្យបាក់ និង​ខ្លះទៀតវៀចសឹងគ្រប់កន្លែង។

បើ​តាមការបញ្ជាក់​រស់​ប្រធានការិយាល័យសាធារណៈការសាលាខណ្ឌច្បារអំពៅ ស្ពានព្រះមុនីវង្សចាស់កសាងឡើងតាំងពីឆ្នាំ១៩៦២មកម្ល៉េះ។ អីចឹង​ទេ​ដែកបង្កាន់ដៃស្ពាន ក៏ត្រូវតែច្រេសសុីខូចសឹងអស់ទៅហើយ។

គួរបញ្ជាក់ថានៅពេលដែលក្រុមជាងកំពុងជួសជុលដាក់បង្កាន់ដៃស្ពានថ្មីនេះ បង្កាន់​ស្ពាន​ចាស់​ត្រូវបាន​រុះរើចេញអស់ដាជំនួសដោយរបាំងដែកដែលគ្រាន់តែកំណត់សំគាល់ពីការដ្ឋាន។ ប៉ុន្តែបើយានយន្តគ្រប់ប្រភេទបើករេចង្កូតទៅបុកគឺអាចធ្លាក់ទៅក្នុងទឹក​ព្រោះគ្មានបង្កាន់ដៃស្ពានទប់នោះទេ។ ដូច្នេះសុំមានការប្រុងប្រយត្ន័រហូតដល់ពេលដាក់បង្កាន់ដៃថ្មីរួច​ទាំង​ស្រុង៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២៦ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម