ព័ត៌មានជាតិ
លោក គង់ សភា គឺជាអ្នកនយោបាយប្រឆាំងទី១ ទទួលបានការលើកលែងទោសពីព្រះរាជា តាមរយៈការជួយពីសម្ដេចធិបតី
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោក គង់ សភា បានក្លាយជាអ្នកនយោបាយប្រឆាំងទី១ដែលទទួលបានការអភ័យទោស និងលើកលែងទោសពីព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី តាមរយៈការជួយអន្តរាគមន៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជានាអាណត្តិទី៧នេះ។

តាមព្រះរាជក្រឹត្យ ព្រះមហាក្សត្រទ្រង់ត្រាប់បង្គាប់ឱ្យលើកលែងទោសចំពោះទណ្ឌិត គង់ សភា ភេទប្រុស កើតឆ្នាំ១៩៧៥ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន៨ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៤១១ “ត” ក្រ៧ ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។
គួរជម្រាបថា កាលពីថ្ងៃទី១៨ ខែមេសា កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយនូវលិខិតសុំទោសមួយច្បាប់ ដែលក្នុងលិខិតនោះ លោក គង់ សុភា បានស្នើសុំកិច្ចអន្តរាគមន៍ពីសំណាក់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ជួយទូលថ្វាយព្រះមហាក្សត្រឱ្យលើកលែងទោសទណ្ឌទាំងឡាយដល់ខ្លួន ដើម្បីអាចវិលត្រឡប់ចូលប្រទេសកម្ពុជា និងអាចត្រឡប់ជួបជុំក្រុមគ្រួសារ បានមើលថែឪពុកម្តាយចាស់ជរាឡើងវិញ។តាមរយៈលិខិតមួយច្បាប់របស់លោក គង់ សភា គឺលោកបានទទួលស្គាល់នូវទោសកំហុសកន្លងមក និងបានសុំទោសចំពោះសម្ដេចតេជោ និងសម្ដេចធិបតី។

ក្រោយទទួលបាន លិខិតពីលោក គង់ សភា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍លោក គង់ សុភា ក៏ដូចជា សន្យាថា នឹងចាត់ចែងតាមនីតិវិធី និងទូលថ្វាយទៅព្រះមហាក្សត្រសុំលើកលែងទោស ដើម្បីលោក គង់ សុភា អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។
នៅចុងបញ្ចប់នៃសំណេរលើទំព័រហ្វេសប៊ុក ដែលបង្ហោះនៅល្ងាចថ្ងៃទី១៨ ខែមេសា នោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ក្ដីសង្ឃឹមថា សម្ដេច នឹងមានឱកាសជួបសន្ទនាជាមួយកូនប្រុសលោក គង់ គាំ រូបនេះ នៅពេលខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


