Connect with us

ព័ត៌មានជាតិ

ឌឺដង​ពាក្យសម្ដី​ដាក់គ្នា​ផ្ទុះហិង្សាប្រើ​សុទ្ធ​តែម៉ាឡេត

បានផុស

នៅ

បុរសម្នាក់​ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងម្នាក់ទៀតរបួសធ្ងន់ក្នុងករណី ឌឺដង​ពាក្យសម្ដី​ដាក់គ្នា​ទៅ​វិញ​ទៅមកផ្ទុះហិង្សាកាលពីវេលា​ម៉ោង២២និង៣០នាទី​ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ចំណុច ខាង​ជើង​ភូមិ​ស្រែ​ខ្វាវ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនបង្កមានឈ្មោះ ​សាំ មិសស្តាវ៉ា ភេទ​ប្រុស អាយុ​៣៨ឆ្នាំ នៅ​ភូមិ​បឹង​ប្រួល ឃុំ​បឹង​ប្រួល ស្រុក​ត្បូឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ចំណែកជនរងគ្រោះមានឈ្មោះ ធំ ណាក់ ភេទ​ប្រុស អាយុ​៤៤​​ឆ្នាំ នៅ​ភូមិ​រាជ​ជន្ទល់ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប បាន​យក​ម៉ាឡេត​វាយ​ទៅលើ​ឈ្មោះ​ធំ ណាក់ ភេទ​ប្រុស អាយុ​44​ឆ្នាំ នៅ​ភូមិ​រាជ​ជ​ន្ទ​ល់ ឃុំ​ស្រែ​ខ្វាវ ស្រុក​អង្គរជុំ ខេត្តសៀមរាប ( បែកក្បាល​ផ្នែក​ខាងក្រោយ​ដេរ​ចំនួន២០ថ្នេរ និង​បែក​ខ្ទង់ច្រមុះ )

សមត្ថកិច្ចបាន​បញ្ជាក់ថា ករណីនេះ​ផ្ដើមចេញដោយការនិយាយឌឺដងពាក្យសម្ដីដាក់គ្នា​ទៅវិញទៅ​មក កើតចេញជាហិង្សា ទើបបណ្ដាល​ឲ្យមានអ្នករងរបួសបែបនេះ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ ត្រូវបាន​កម្លាំង​អធិការនគរបាល​ស្រុក​ឃាត់ខ្លួន​កសាង​សំណុំរឿង​តាម​នីតិវិធី៕​

អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម