ព័ត៌មានជាតិ
ផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងស្រុកចំនួនពីរនៃខេត្តបាត់ដំបងរងការវាយប្រហារដោយខ្យល់កន្ត្រាក់
ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅក្នុងស្រុកគាស់ក្រឡ និងស្រុកសំពៅលូន ត្រូវបានភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់បោកបក់បំផ្លាញដួលរលំ និងប៉ើងស័ង្កសីរប៉ាត់រប៉ាយពេញវាលស្រែ។

តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានបង្កឲ្យមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ លើកស្រុកគាស់ក្រឡ និងស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះស្រុកគាស់ក្រឡប៉ពាល់ផ្ទះពលរដ្ឋសរុបចំនួន១០ខ្នង និងស្រុកសំពៅលូន ប៉ះពាល់ផ្ទះពលរដ្ឋមួយចំនួនក្នុងឃុំ ចំនួន៣ គឺឃុំតាស្ដា ឃុំសំពៅលូន និង ឃុំអង្គរបាន។
នៅក្នុងនោះដែរគឺ ឃុំតាស្ដាខូចខាតដល់លំនៅឋានរបស់ប្រជាពលរដ្ឋអស់ចំនួន២ ខ្នង ផ្ទះសាងសង់អំពីឈើ ប្រកដំបូលស័ង្កសី គឺរបើករបាញគ្មានសល់។ឃុំ សំពៅលូន ខូចខាតដល់លំនៅឋានរបស់ប្រជាពលរដ្ឋអស់ចំនួន ២ ខ្នង ដែលផ្ទះសាងសង់ អំពីឈើ ប្រកដំបូលស័ង្កសី និងខូចខាតគ្មានសល់។ ឃុំអង្គរបាន ខូចខាតផ្ទះពលរដ្ឋ ១ ខ្នង របើកស័ង្កសី និង ក្តារជញ្ជាំង គ្មានសល់ ប៉ុន្តែជាសំណាងល្អគឺពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សឬសត្វឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


