ព័ត៌មានជាតិ
ផែនការនាំចេញម្រេចកម្ពុជា ទៅទីផ្សារអារ៉ាប់មិនទាន់ចេញដោយសារការចរចារតម្លៃ
ផែនការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអារ៉ាប់នៅមិនទាន់លេចចេញជារូបរាងនៅឡើយទេ ដោយសារការចរចារតម្លៃមិនត្រូវគ្នារវាងក្រុមហ៊ុននាំចេញ។
លោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានឱ្យដឹងថា ផែនការនាំម្រេចចេញទៅកាន់ទីផ្សារអារ៉ាប់ មិនទាន់មានក្រុមហ៊ុនណាមួយអាចនាំចេញទៅបាននោះទេ ដោយសារការចរចារតម្លៃ មិនទាន់ត្រូវរ៉ូវគ្នា។

លោក ម៉ាក នី ថ្លែងថា៖ «អត់មានក្រុមហ៊ុនណានាំទៅបានទេ ដោយសារតម្លៃចរចារអត់ទាន់ត្រូវគ្នា យើងអត់ដឹងថាអាចនាំចេញបានពេលណាទេ តែសំខាន់រឿងតម្លៃបើគេឱ្យយើងចំណេញទើបយើងនាំចេញបាន»។
លោក ម៉ាក នីបានឱ្យដឹងថា ក្នុង១ឆ្នាំកម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧-២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា ប៉ុន្តែនៅឆ្នាំនេះ ទិន្នផលអាចធ្លាក់ចុះ ៥០ ភាគរយដោយសារអាកាសធាតុ។ សម្រាប់តម្រូវការក្នុងស្រុកមានត្រឹមប្រមាណ ១ ពាន់តោន សល់ពីនោះ គឺនាំចេញទាំងអស់។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញកសិផល ៨ ៤៤៩ ៤១៤,៣៦ តោន ធ្លាក់ចុះ ១,៩ ភាគរយបើធៀបនឹងឆ្នាំ២ ០២២ ក្នុងនោះការនាំចេញម្រេចមានចំនួន ៦ ១៥២,៨៣ តោន ធ្លាក់ចុះចំនួន ២៦,៧៦ ភាគរយ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


