ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជា-សមាគមអ្នកភ្លេង នឹងមានការចងក្រងឯកសារមរតករស់រួមគ្នា នាពេលខាងមុខ
លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានគូសបញ្ជាក់ថា នាពេលខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងសហការជាមួយសមាគមអ្នកភ្លេង ចងក្រងឯកសារមរតករស់ដើម្បីរួមចំណែកថែរក្សាមរតកខ្មែរឱ្យបានគង់វង្ស។

លោកសុខ ទូច បានឲ្យដឹងថា កាលពីថ្ងៃទី ២០ ឧសភា ឆ្នាំ២០២៤ លោកបានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំសមាគមអ្នកភ្លេង ដោយស្ថាប័នទាំងពីរនឹងសហការរួមគ្នាក្នុងការសិក្សាស្រាវជ្រាវ និងចងក្រងឯកសារមរតកមនុស្សរស់បន្ទាន់ ព្រោះពួកគាត់មានវ័យកាន់តែចាស់ណាស់ទៅហើយ ដែលពួកគាត់ភាគច្រើនមានវ័យចាប់ពី ៧០ឆ្នាំឡើងទៅ។

បណ្ឌិតសភាចារ្យ សុខ ទូច អះអាងបន្ថែមថា រាជបណ្ឌិត្យសភាកម្ពុជា នឹងសហការជាមួយសមាគមអ្នកភ្លេង គឺនឹងធ្វើការចងក្រងឯកសារមរតករស់ មួយចំនួនដូចជា យីកេ, របាំ, ល្ខោន, ចម្លាក់ និងភ្លេងខ្មែរ ជាដើម៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


