ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំថ្នាក់ដឹកនាំ និងមន្ត្រីថែទាំសុខភាពឱ្យបានល្អ ដើម្បីបម្រើសេវាជូនពលរដ្ឋប្រកបដោយប្រសិទ្ធភាព
លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការណែនាំថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ត្រូវថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អ ដើម្បីបម្រើនឹងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

នៅក្នុងបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំ និងការយកចិត្តទុកដាក់មើលថែខ្លួនឯង» តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីក្រោមឱវាទក្រសួងសុខាភិបាលកាលពីរសៀលថ្ងៃទី២១ឧសភា នៅទីស្តីការក្រសួង លោករដ្ឋមន្រ្តី បានលើកយកនូវមេរៀនស្តីពីសារៈសំខាន់ដែលអ្នកដឹកនាំត្រូវធ្វើការថែរក្សាសុខភាពខ្លួនឯង និងចែករំលែកវិធីសាស្រ្តផ្សេងៗដែលមានប្រសិទ្ធិភាពក្នុងការធ្វើឲ្យសុខភាពភាពផ្លូវចិត្តមានភាពស្រស់ស្រាយ និងផ្លូវកាយមានភាពរឹងមាំសម្រាប់បន្តរការងារដឹកនាំ។
ក្នុងនោះលោករដ្ឋមន្ត្រី បានណែនាំអ្នកដឹកនាំទាំងអស់ត្រូវខិតខំផ្តោតលើការថែទាំឈឺឆ្អាលអំពីសុខភាព ចំពោះគ្រប់សហភាតររបស់ខ្លួន គ្រប់ឋានានុក្រម ក៏ដូចជាការថែទាំឈឺឆ្អាលរាល់គ្រប់ការផ្តល់សេវាសុខភាពជូនដល់អ្នកជំងឺ បងប្អូនប្រជាពលរដ្ឋ ដោយការលះបង់ទាំងកំលាំងកាយ និងកំលាំងចិត្តខ្ពស់ ក្នុងវិជ្ជាជីវៈរបស់ខ្លួន។ ដូច្នេះដើម្បីធ្វើការផ្តល់សេវាខាងលើឱ្យបានកាន់តែល្អ អ្នកដឹកនាំគ្រប់រូបត្រូវចាប់ផ្តើមយកចិត្តទុកដាក់ឈឺឆ្អាលថែទាំសុខភាពរបស់ខ្លួនម្នាក់ៗឱ្យបានប្រសើរបំផុត។

លោករដ្ឋមន្ត្រីក៏បានបង្ហាញអំពីការយកចិត្តទុកដាក់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់បុគ្គលមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងបានចែករំលែកវិធីសាស្រ្តមួយចំនួនដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពនឿយហត់ហួសកំរិត ដោយណែនាំឱ្យមន្រ្តីសុខាភិបាលរៀបចំឱ្យមានតុល្យភាពនៃការធ្វើការងារ តាមរយៈការសំរាកឱ្យគ្រប់គ្រាន់ ការហាត់ប្រាណ និង ការបង្កើតការគិតជាវិជ្ជមាន។ព្រោះថាការយកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង នឹងជួយបង្កើនភាពឈ្លាសវៃ និងមានថាមពលគ្រប់គ្រាន់ក្នុងការដឹកនាំបំពេញការងារចំពោះមុខអោយមានការរីកចំរើនជាប់ជាប្រចាំ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


