Connect with us

ព័ត៌មានជាតិ

ក្នុងខែឧសភានេះ កម្ពុជាមានការងារជិត៥ម៉ឺនកន្លែងក្នុងវិស័យធំៗចំនួន៣

បានផុស

នៅ


ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅខែឧសភានេះ កម្ពុជាមានការងារប្រមាណជិត៥ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋក្នុងវិស័យធំៗ ចំនួន៣ រួមមាន៖ វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារនេះ បានលំអិតថា ឱកាសការងារក្នុងស្រុកសរុបទាំង ៤៨,៦០៤ កន្លែងនោះ មាន៣៥, ៨១៤កន្លែងក្នុងវិស័យឧស្សាហកម្ម ២,៧៨០កន្លែងវិស័យសេវាកម្ម និង១០,០១០កន្លែង វិស័យកសិកម្ម ហើយក្នុងនោះ របរដែលត្រូវប៉ាន់ច្រើនជាងគេមានចំនួន១០ គឺអ្នកបញ្ជាម៉ាស៊ីនដេរ ២២ ៨៣២កន្លែង កម្មករចំការដំណាំ ៩ ៩៤៥កន្លែង មន្រ្តីឥណទាន និងប្រាក់កម្ចី ៥២៨កន្លែង កម្មករវេចខ្ចប់ដោយដៃ ៩០៣កន្លែង អ្នកបញ្ជាម៉ាស៊ីនត្បាញ និងប៉ាក់ ៥៥៥កន្លែង អ្នកតម្លើងបរិក្ខាអគ្គិសនី និងអេឡិចត្រូនិច ៤៣៣កន្លែង កម្មករក្នុងផលិតកម្ម ៧ ១៤៤កន្លែង អ្នកបញ្ជាគ្រឿងចក្រ និងម៉ាស៊ីនផលិតផលិតផលគីមី ១ ១០០កន្លែង យន្តការី និងអ្នកផ្ដល់សេវាគ្រឿងអេឡិចត្រូនិច ៤០០កន្លែង អ្នកបញ្ជាម៉ាស៊ីនវេចខ្ចប់ច្រកដាក់ដប និងដាក់ផ្លាកសញ្ជា ៦៦១កន្លែង និងមុខរបរផ្សេងៗ ៤ ១០៣កន្លែង។

សូមបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែផ្គូផ្គង ស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋ និងនិស្សិតរាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ ហើយទីភ្នាក់ងារក៏តែងតែប្រារព្ឋពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពដើម្បីយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ទទួលបានឱកាសការងារ។

ជាក់ស្តែងកាលពីថ្ងៃទី៩-១០ខែឧសភា កន្លងទៅ ទីភ្នាក់ងារជាតិមុខរបរ និងការងារបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ប្រារព្ធពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនៅអគារ Kampus ដែលបានឱកាសការងារសរុបចំនួន ៥ ៤០០ កន្លែងដល់យុវជននិងប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម