Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ស្រុក​រលាប្អៀរ ចុះ​អប់រំ ណែនាំពលរដ្ឋទប់ស្កាត់ការរីករាលដាល​ជំងឺ​កូ​វីដ១៩​កុំឲ្យឆ្លង​ចូល​សហគមន៍​

បានផុស

នៅ

រដ្ឋបាល​ស្រុក​រលាប្អៀ​រ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ បាន​ចាត់តាំង​មន្ត្រី​មួយចំនួន ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​វិធានការ​ ការពារ​កូ​វីដ​១៩ នៅតាម​ទីប្រជុំជន​ចំនួន៣​ទីតាំង​ដើម្បីទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ចូល​ក្នុង​សហគមន៍ ។​

លោក យ៉ង់ សៅ​វុទ្ធី អភិបាលស្រុក​រលាប្អៀរបាន​ឲ្យ​ដឹងថា នៅក្នុង​ថ្ងៃទី២៥​នេះ រដ្ឋបាល​ស្រុក​បាន​ចាត់តាំង​មន្ត្រី​មួយចំនួន​ចុះ​អប់រំ​ប្រជាពលរដ្ឋ​នៅតាម​ទីប្រជុំជន ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩ កុំ​ឲ្យ​ឆ្លង​ចូលក្នុង​សហ​គមន៍ ក្នុងនោះ​គឺ១.​ផ្សារ​ពង្រ ដឹកនាំ​ដោយ​លោក សេង វិចិត្រ អភិបាល​រង​ស្រុក ដោយ​មាន​ការចូលរួម​ផ្តល់​កិត្តិយស​ពី​សំណាក់​លោក ជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ និង​លោក អ៊ូ ជួប​កុសល ប្រធានមន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​និង​អាជ្ញាធរ​ឃុំ​ភូមិ​ប៉ុស្តិ៍​រដ្ឋបាល ក​ម្លាំង​ប្រជា​ការពារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ស្រុក និង​មន្ត្រី​ក្នុង​ឃុំ​ផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២.​ផ្សារ​ព្រៃ​ខ្មែរ ដឹកនាំ​ដោយ​លោក អភិបាលស្រុក និង​លោកស្រី ឈឹម សុផល អភិបាលរង​ស្រុក ដោយមាន​ការចូលរួម​ពី​លោក ហ៊ិ​ន សុវណ្ណនី អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត អាជ្ញាធរ​ឃុំ​ភូមិ ប៉ុស្តិ៍​រដ្ឋបាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក ឃុំ បងប្អូន​ប្រជា​ការពារ ផងដែរ ។​

៣.​ដឹកនាំ​ដោយ​លោកស្រី អោក សុភា​រី អភិបាលរង​ស្រុក អាជ្ញាធរ​​ឃុំ​ក្រាំង​លាវ ឃុំ​ព្រៃ​មូល មណ្ឌល សុខភាព ប៉ុស្តិ៍​រដ្ឋបាល​ឃុំ បាន​ចុះ​ពិនិត្យ​ពលករ​មកពី​កូរ៉េ នៅ​ឃុំ​ក្រាំង​លាវ និង​ប្រជាពលរដ្ឋ​មកពី​ភ្នំពេញ នៅ​ឃុំ​ព្រៃ​មូល លទ្ធផល​បានធ្វើការ​ច​ត្តា​ឡី​ស័ក​រួចហើយ ។​

ក្នុង​ខណៈនោះ​ក្រុម​បាន​ផ្សព្វផ្សាយ​ឲ្យ​ពលករ និង​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​ត្រូវ​អនុវត្តតាម​វិធាន​ការណ៍​របស់​ក្រសួងសុខាភិបាល នៅដាច់ដោយឡែករយៈពេល១៤​ថ្ងៃ និង​ធ្វើ​អនាម័យ​ខ្លួនប្រាណ​ឲ្យ​បានល្អ​ប្រសើរ ។​

៤. ផ្សារ​ស្មែ​ត ដឹកនាំ​ដោយ​លោក ផុន សីហា នាយករង​រដ្ឋបាល​ស្រុក ដោយមាន​ការចូលរួម​ពី​លោក យី ភួ​ន មេឃុំ​ស្វាយជ្រុំ អាជ្ញាធរ​ឃុំ​ភូមិ ប៉ុស្តិ៍​រដ្ឋបាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក ឃុំ និង​បងប្អូន​ប្រជា​ការពារ ផងដែរ ។​

នៅក្នុង​សកម្មភាព​នេះ​ក្រុមការងារ​បាន​ចែក​ម៉ាស់ និង​បានណែនាំ​ប្រជាពលរដ្ឋ​ពី​របៀប​លាងដៃ​នឹង​សាប៊ូ បាញ់​អាកុល តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​និង​ចូលរួម​ទាំងអស់គ្នា ក្នុងការ​ទប់​ស្កាត់​ជំងឺ​កូ​វីដ កុំឲ្យ​ឆ្លង​រាលដាល​ចូលក្នុង​សហគមន៍​៕

​អត្ថបទ ៖ ឈៀង​ថា​រិ​ទ្ធ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម